ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )នៅឆ្នាំ២០២៥ កន្លងទៅនេះ បានចុះបញ្ជីគម្រោងវិនិយោគចំនួន៦៣០ ដែលមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨​ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគជាង ៦៣០ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤៣។

យោងតាមប្រភព CDC ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក។ សមិទ្ធផលនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ គណៈកម្មការវិនិយោគកម្ពុជាបានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ។

គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំឆ្នាំ២០២៥ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងពង្រីកផលិតកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃនៅខេត្តរតនគិរី ដែលមានទុនវិនិយោគប្រមាណ២២៦លានដុល្លារ​ និងអាចបង្កើតការងារជាង៨ពាន់កន្លែង។ ចំណែកគម្រោងលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួនពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ និង តំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀងដែលមានទុនសរុបជាង ៤៣៧លានដុល្លារ ។

សូមបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម មានទំហំធំជាងគេដែលមានទុន ៥,៦ប៊ីលាន បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗចំនួន ៣,៨ ប៊ីលាន វិស័យកសិកម្ម-កសិឧស្សាហកម្ម៤៣៦លានដុល្លារ  និងវិស័យទេសចរណ៍១៧៥លានដុល្លារ។ រីឯប្រភពទុនឈានមុខគេ គឺប្រទេសចិនដែលមានជាង៥៤ភាគរយ  កម្ពុជាជាង៣១% សិង្ហបុរីជិត៦%  វៀតណាមជាង៤% និងកោះBritish Virgin ជិត២ភាគរយ។

ប្រភព CDC បានឱ្យដឹងផងដែរថា៖ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេគឺ១៤២គម្រោង បន្ទាប់មកខេត្តស្វាយរៀងចំនួន១៣៩គម្រោង រាជធានីភ្នំពេញចំនួន៧៦គម្រោង  ខេត្តតាកែវ៦៤ ខេត្តកោះកុង៥២ ខេត្តព្រះសីហនុ៥១ ខេត្តកណ្តាល៤៨  និងខេត្តកំពង់ឆ្នាំងចំនួន ២១ ។ ដោយឡែកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងផងដែរថា៖នៅក្នុងឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៧៦៣លានដុល្លារអាម៉េរិកនិងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង។

គម្រោងវិនិយោគទាំង ២២៨ នេះសុទ្ធសឹងតែជាការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងមានប្រភពទុនវិនិយោគមកពីប្រទេសចិនប្រមាណ៧២៨លានដុល្លារអាម៉េរិក,ក្នុងស្រុកប្រមាណ២២,៦លានដុល្លារអាម៉េ​រិ​ក, អូស្ត្រាលីប្រមាណ ៥លានដុល្លារអាម៉េរិក, សិង្ហបុរីប្រមាណ ៣,៤លានដុល្លារអាម៉េរិក, សហរដ្ឋ អាម៉េរិកប្រមាណ ១,៥លានដុល្លារអាម៉េរិក, ម៉ាឡេស៊ីប្រមាណ ១លានដុល្លារ អាម៉េរិក និងជប៉ុនប្រមាណ ៦១ម៉ឺនដុល្លារអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ​ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្តក្នុង​ស្រុក​ ​និង​មាន​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់ ​ជំនួស​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ ​និង​ផ្គុំ​រថយន្ត​ពេញលេញ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ


Leave a Reply

Your email address will not be published.Required fields are marked *