ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ​ឆមាសទី១ ឆ្នាំនេះ មាន​តម្លៃ​ជាង ៧ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេលពេញឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន មានតម្លៃ ៧,១ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣០ ភាគរយនៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ថយចុះប្រមាណ១៧ភាគរយ ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីខែមករាដល់ខែមិថុនា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើង ៣៦ ភាគរយ ខណៈការនាំចូលសរុបមានប្រមាណ ៤,៦ ពានលានដុល្លារ ថយចុះ ៣១ ភាគរយធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់កម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ានរួមមាន ប្រទេសវៀតណាម ជាង ១៤០០លានដុល្លារ កើនឡើង២២ភាគរយ នាំចូលមានប្រមាណ ១៨០០លានដុល្លារ ថយចុះ១០ភាគរយ, ប្រទេសថៃ ៥២៧លានដុល្លារ កើន៦ភាគរយ នាំចូលប្រមាណ ១៤០០លានដុល្លារ ថយចុះ ២០ភាគរយ, សិង្ហបុរី មានចំនួន ៤១៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៥០០ភាគរយ  នាំចូលមានប្រមាណ ៣៧១ ថយចុះ៨២ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជាទូទៅកម្ពុជានាំចេញផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែក​ជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ចំណែកឯការនាំចូលរួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច សម្ភារៈសំណង់ គ្រឿងយន្តកសិកម្ម និងរថយន្ត។ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនសរុប ២៣,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ភាគរយក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ រៀងគ្នា។ ក្រុមប្រទេសអាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេស វៀតណាម។

ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ-កម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS ថាពាណិជ្ជកម្មកម្ពុជា-អាស៊ាន ក៏ដូចជាការរួមចំណែករបស់ប្រទេសសមា​ជិក RCEP ដែរ ដែលជាកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្នុងតំបន់ ដោយការផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែធំទូលាយសម្រាប់ប្រទេសសមាជិក។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖«ពាណិជ្ជកម្មក្នុងតំបន់នេះ ជាទីផ្សារសេរី ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ និងបរិយាបន្ន ដោយវាជាយន្តការនៃកិច្ចព្រមព្រៀងទ្វេភាគី FTA រវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានដទៃទៀ»។

គួរបញ្ជាក់ថា អាស៊ានគឺជាទីផ្សារធំទី៣ក្នុងតំបន់អាស៊ី និងជាទីផ្សារធំទី៦របស់ពិភពលោក។ រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាន បានងើបឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០ ប៊ីលានដុល្លារអាមេ  រិកនៅឆ្នាំ២០២១ ដែលចំនួននេះ ស្មើនឹងរំហូរទុនវិនិយោគសរុបនៅឆ្នាំ២០១៩ មុនពេលតំបន់អាស៊ានទាំងមូលទទួលរងនូវផលប៉ះពាល់ពីជម្ងឺជំងឺកូវីដ-១៩៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច