ទីផ្សារកៅស៊ូកម្ពុជាកាន់តែទូលាយ ខណៈរោងចក្រផលិតកង់រថយន្តចំនួន៣នៅកម្ពុជាកំពុងមានដំណើរការយ៉ាងរលូន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ខណៈមានក្រុមហ៊ុនធំ១ក្នុងចំណោម៣ បានសម្រេចចិត្តដាក់ទុនបន្ថែមនៅក្នុងសង្វាក់ផលិតកម្មផលិតសម្បកកង់រថយន្តនៅកម្ពុជា។ នេះបើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ កន្លងទៅថ្មីៗនេះ។

នៅក្នុងវិស័យកៅស៊ូនេះ សម្ដេចធិបតី បានលើកឡើងថា កម្ពុជានឹងមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ព្រោះ​​បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ខណៈក្រុមហ៊ុនចិនធំ១ទៀត គ្រោងវិនិយោ​គលើការផលិតសំបកកង់រថយន្តនេះទៀត ជាមួយការដាក់ទុនបន្ថែមប្រមាណ ៥០០លានដុល្លារ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖

« រាជរដ្ឋាភិបាលចង់ជំរុញកសិកម្មកៅស៊ូ សម្រាប់ថ្ងៃក្រោយមិនមែននាំចេញវត្ថុធាតុដើមទៀតទេ យើងចង់ធ្វើផលិតផលសម្រេចនៅក្នុងស្រុកដើម្បីវិវត្តន៍ដំណាំកៅស៊ូ ឈានទៅដល់កម្រិតកសិឧស្សាហកម្ម។ ដូច្នេះតម្រូវការជ័រកៅ​ស៊ូសម្រាប់កែច្នៃផលិតផលសម្រេចមានកម្រិតខ្ពស់នៅក្នុងប្រ​ទេសកម្ពុជា»។

សម្ដេចធិបតី បានថ្លែងថា ៖

« អ្វីដែលជាចំណុចវិជ្ជមាននោះ យើងក៏នៅមានកម្រិតមួយ គឺថាវត្ថុធាតុដើមក្នុងស្រុកវាតិចពេកប្រើប្រាស់បានត្រឹម២០ទៅ៣០ភាគរយ ដោយសារបញ្ហាបច្ចេកទេស អ៊ីចឹងនៅមានសក្ដានុពលធំណាស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង មិនចាំបាច់នាំកៅស៊ូចេញទៅក្រៅប្រទេស គឺយើងយកមកចូលរោងចក្រផលិតកង់ឡាន និងផលិតវត្ថុ សម្ភារនៅក្នុងស្រុកយើងតែម្ដង»។

ក្នុងន័យនេះសម្ដេចធិបតី ស្នើឱ្យស្ថាប័នពាក់ព័ន្ធក៏ដូចជា វិស័យឯកជន និងសមាគមកៅស៊ូកម្ពុជា បង្កើតយន្តការមួយដើម្បីធ្វើយ៉ាងណាជំរុញការសម្របសម្រួលដោះស្រាយបញ្ហាបច្ចេកទេស បញ្ហាដាំដុះ ដើម្បីធានាខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកដាំរហូតដល់អ្នកផលិត ដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកឱ្យបានគ្រប់គ្រាន់។

សូមជម្រាបថា កាលពីដើមឆ្នាំនេះ គណៈប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនផលិតសំបកកង់រថយន្តរបស់ចិនចំនួន ៣កំពុងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយក្រុមហ៊ុនចំនួនពីរកំពុងធ្វើប្រតិបត្តិការអាជីវកម្ម មានទីតាំងនៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ខណៈក្រុមហ៊ុនមួយទៀតកំពុងសាងសង់រោចក្រនៅខេត្តក្រចេះ ។

ដោយឡែកតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា-តុលា ឆ្នាំ២០២៣(ក្នុង​អំ​ឡុង​ ១០ ខែ​​ឆ្នាំ២០២៣) ការនាំចេញ​ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃ​សរុបជាទឹកប្រាក់ជាង ៦៧៥ លានដុល្លារកើនឡើង ៧០% បើធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានចំនួនជាង ៣៩៦ លានដុល្លារ ដោយផលិតផលកៅស៊ូកម្ពុជា នាំចេញ ទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០២៣នេះ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំកៅ​ស៊ូសរុបប្រមាណ ៤០៤ ៥៧៨ ហិកតា ដែលក្នុងនោះចំនួនដើមកៅស៊ូកំពុងចៀរជ័រ មានលើផ្ទៃដី ៣១៥ ៣៣២ ហិកតា ឬស្មើ ៧៨ ភាគរយអាចប្រមូលផលបាន និងផ្ទៃដីថែទាំមានចំនួនជាង ៩ម៉ឺនហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ