ភ្នំពេញ៖ កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម វិនិយោគនិងឧស្សាហកម្មរបស់ក្រុមប្រទេសG20 ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំនេះធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងផ្លាស់ប្ដូរទស្សនាទានល្អៗលើនិន្នាការសេដ្ឋកិច្ចតំបន់ និងសាកល ជាពិសេសនៅក្នុងបរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដារដ្ឋមន្រ្តី ដែលមកពីក្រុមបណ្ដាប្រទេសជាសមាជិករបស់G20 និងប្រទេសមិនមែនសមាជិកផ្សេងទៀត ដែលត្រូវបានអញ្ជើញចូលរួម ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធនានា ប្រមាណជិត ៣០ ប្រទេស និងស្ថាប័ន។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមផ្លាស់ប្ដូរទស្សនាទានល្អៗ ក៏ដូចជាអនុសាសន៍មួយចំនួន ទៅលើការងារសំខាន់ៗ ដូចជា កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក តួនាទីរបស់ប្រព័ន្ធពហុភាគីនិយមនៅក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបរបស់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ នៅក្នុងការវិបត្តិកូវីដ-១៩ និងការរៀបចំប្រព័ន្ធសុខាភិបាលសាកល ពាណិជ្ជកម្មឌីជីថល និងច្រវាក់តម្លៃសាកល ការវិនិយោគប្រកបដោយចីរភាពនៅក្នុងការស្ដារសេដ្ឋកិច្ចសាកល ឧស្សាហតូបនីយកម្មប្រកបដោយបរិយាប័ន្ន និងចីរភាពតាមរយៈបដិវត្តឧស្សាហកម្ម ៤.០។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលជាព្រឹត្តិការណ៍អមមួយនៅក្នុងកិច្ចប្រជុំG20 ដែលត្រូវបានរៀបចំឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានឆ្លៀតឱកាសអនុញ្ញាតទទួលជួបទ្វេភាគីជាមួយប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេមីរ៉ាត់អារ៉ាប់រួម លោកជំទាវនាយកប្រតិបត្តិ របស់អង្គការ UNESCAP ប្រចាំទីក្រុងបាងកក ជាដើម ដើម្បីពិភាក្សាពង្រឹងពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម របស់កម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content