កម្ពុជា ពង្រឹងវិស័យម្ហូបអាហារ និងជលផល តាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH)​ បានឈានដល់ដំណាក់កាលបញ្ចប់ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់វិស័យម្ហូបអាហារ និងជលផល តាមរយៈនវានុវត្តន៍ ការស្រាវជ្រាវ និងភាពជាដៃគូចម្រុះវិស័យ។ នៅក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាល  វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យ បានពិនិត្យសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងពិភាក្សាអំពីយុទ្ធសាស្ត្រនិរន្តរភាពរបស់គម្រោង។

ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះសម្រាប់របៀបវារៈជាតិស្តីពីការស្រាវជ្រាវអនុវត្ត(applied research)កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងសន្ទស្សន៍នវានុវត្តន៍ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារ និងផលិតផលជលផលរបស់កម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖

«នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កសាងឧស្សាហកម្មម្ហូបអាហារប្រកបដោយនិរន្តរភាពហើយបទពិសោធនៃគម្រោង CAPFISH +នឹងជួយពង្រឹងយុទ្ធសាស្ត្ររបស់យើងសម្រាប់ពេលអនាគត»។

សិក្ខាសាលាបានរំលេចនូវសមិទ្ធផលសំខាន់ៗរបស់គម្រោង ដូចជាការដាក់ឱ្យដំណើរការថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ (FTRIP) ការបង្កើតមជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា (CPC) ការបង្កើតគំរូគោលនយោបាយកម្មសិទ្ធិបញ្ញាកម្រិតសាកលវិទ្យាល័យ ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ប្រភេទភូមិសាស្ត្រ (GI) និងការអនុវត្តគោលការណ៍ណែនាំស្តីពីនវានុវត្តន៍សហគ្រាសកម្ពុជាជាដើម។

លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បាន​លើកឡើងថា សមិទ្ធផលទាំងនេះបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រកួតប្រជែងរយៈ​ពេល​វែងក្នុងវិស័យ កសិ-អាហារ និងជលផលរបស់កម្ពុជា។

ជាមួយគ្នានោះ បណ្ឌិត Thombathu Seetharama Shetty ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ UNIDO ក៏បានរំលេចដែរថា ថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ បានផ្សារភ្ជាប់ការ​ស្រាវ​ជ្រាវ​​ជាមួយនឹងតម្រូវការក្នុងឧស្សាហកម្ម ដោយប្រែក្លាយលទ្ធផលវិទ្យាសាស្ត្រឱ្យទៅជានវានុវត្តន៍ជាក់​ស្តែង​​សម្រាប់សហគ្រាសកម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

គម្រោង CAPFISH-Capture បានទទួលមូលនិធិពីសហភាពអឺរ៉ុប ដែលអនុវត្តដោយរដ្ឋបាលជលផល ក្រោមការគាំទ្របច្ចេកទេសពីអង្គការ UNIDO។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ហើយសមិទ្ធផលរបស់គម្រោងត្រូវបានរំពឹងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *