រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ៖ គិតត្រឹមរយៈពេល ១១ ខែនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាឡើងដល់ ៥០,៤៦ ប៊ីលានដុល្លារអាមេរិក កើនប្រមាណ ១៥,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងដូច្នេះនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

លោកជំទាវរដ្ឋមន្ត្រី បានបន្តឱ្យដឹងថា៖

«ក្នុងទំហំពាណិជ្ជកម្មសរុបជាង៥០ ប៊ីលានដុល្លារអាមេរិក  ការនាំចេញមានទំហំ ២៤.៣៤ប៊ីលានដុល្លារ កើនឡើង១៤.៣៦ភាគរយ និងការនាំចូលប្រហែល ២៦.១ប៊ីលានដុល្លារ កើនឡើង១៧.៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣»។

លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងផងដែរថា៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) មានចំនួន ៣១.៣៦ប៊ីលានដុល្លារអាមេរិក។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា៖

«ទីផ្សារ RCEP ជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ដែលមានប្រហែល៦២.១ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា»។

\

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងដែរថា៖ ទីផ្សារធំដែលគាំទ្រការនាំចេញរបស់កម្ពុជា ក្រៅពីអាស៊ាន មានសាធារណរដ្ឋប្រជាមានិតចិន  ហុងកុង អាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស  អូស្ត្រាលី នូវែលសេឡង់ និងអារ៉ាប់រួមអេមីរ៉េត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

ក្រសួងឧស្សាហកម្ម ធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសពីការលក់ភាគហ៊ុន៨០%ក្នុងដំណាក់ដំបូងឱ្យទៅធនាគារ សាយណូផេក ជាផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2025

BankSinoPac(ធនាគារ សាយណូផេក)មកពីកោះតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត ក្នុងដំណាក់កាលដំបូង

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2025

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/01/2025

ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា​ ត្រូវការរយៈពេល ២ឆ្នាំទៀត ទើបអាច​​វិល​ទៅរក​ស្ថានភាពល្អដូច ​ឬប្រហាក់ប្រហែល​មុនពេលមានវិបត្តិកូវីដ១៩

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ពិភាក្សា និងប្រមូលធាតុចូលជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ បានជួបពិភាក្សា និងប្រមូលធាតុចូលដើម្បីជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *