អ្នកឧកញ៉ា លឹម ហេង ៖ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក រំពឹងនឹងកើនឡើងថែមទៀត

ភ្នំពេញ៖ ប្រទេសកម្ពុជា​ទទួលបានប្រាក់​ជាង ៧,៦​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​នៅក្នុងរ​យៈ​ពេល ៩ ​ខែ​ដើមឆ្នាំ​២០២៤ កើន​ជាង ១០ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣​ ខណៈ​អាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា គឺ​ចំនួន​ជិត ១/៣ ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​បើយោងតាម GDCE ចាប់ពី​ខែមករា​ ដល់ខែកញ្ញា ឆ្នាំ​២០២៤ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ចំនួន​សរុប ៧,៨​ ពាន់​លាន​ដុល្លារ កើនជាង ១០​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមានជាង ​៧ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក ចំនួន ៧,៦​ ពាន់​លាន​ដុល្លារ កើន ១០,៣ ភាគរយ ចំណែក​ទំនិញ​អាមេរិក​នាំមក​កម្ពុជា​ចំនួន ១៩៣ ​លាន​ដុល្លារ កើន ៦,៧​ ភាគរយ​។​

នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់​លានដុល្លារ។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់ ​GDCE​ ។ ការនាំចេញទំនិញ​របស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើន​ឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS Economy នារសៀលថ្ងៃទី១៤ ខែតុលា ថា៖

« ការកើនឡើងនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនេះ ជាសញ្ញាណល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងអាមេរិក។ នេះក៏អាចជាឱកាសល្អចំពេលប្រទេសមួយចំនួនក្នុងតំបន់មានអស្ថិរភាពដែលធ្វើឱ្យមានការបញ្ជាទិញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាកើនឡើង»។

អ្នកឧកញ៉ា បានបញ្ជាក់ថា៖ មិនត្រឹមតែការនាំចេញពីកម្ពុជាទៅអាមេរិកមានការកើនឡើងប៉ុណ្ណោះទេ ការនាំចូលពីអាមេរិកក៏មានការកើនឡើងដូចគ្នាផងដែរ។

អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងថា៖

« ទំនាក់ទំនងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ជាពិសេស រវាងសភាពាណិជ្ជកម្មកម្ពុជា ដែលមានការិយាល័យតំណាងនៅរដ្ឋកាលីហ្វ័រញ៉ា ។ ថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានទៅទាក់ទាញវិនិយោគនៅសហរដ្ឋអាមេរិក ហើយសភាពាណិជ្ជកម្មកម្ពុជា ក៏បានទៅតាំងពិព័រណ៍ផលិតផលចំនួន២លើករួចហើយនៅទឹកដីអាមេរិក ក្នុងគោលបំណងទាក់ទាញការវិនិយោគ»។

អ្នកឧកញ៉ា បានបន្ថែមថា៖ តាមរយៈការគោះទ្វារវិនិយោគនៅអាមេរិក និងការតាំងពិព័រណ៍របស់សភាពាណិជ្ជកម្មនៅអាមេរិក ក៏ដូចជាសកម្មភាពបង្កើតឱកាសវិនិយោគរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអាមេរិក រំពឹងថាពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងកាន់តែល្អប្រសើរ និងកើនឡើងថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក