ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិគិតជាមធ្យមក្នុងមួយខែបានប្រមាណជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២ បានបង្ហាញនូវរបាយការណ៍ស្តីអំពីវឌ្ឍនភាព ដែលសហព័ន្ធសម្រេចបានក្នុងឆ្នាំ២០២១ បើទោះក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវី-១៩ យ៉ាងណាក៏ដោយ ក៏កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦១៧ ០៦៩ តោន គិតជាទឹកប្រាក់មានចំនួន ៤១៨.១៥ លានដុល្លារសហរដ្ឋអាមេរិក និងបានធ្វើការនាំស្រូវចេញបានចំនួន ៣ ៥២៧ ៤១៨ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៨៤៥.៩៥ លានដុល្លារ។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖
“តួលេខរួមបានបង្ហាញថា ការនាំចេញសរុបទាំងស្រូវនិងអង្ករបានចំនួនជាង ១ ២០០ លានដុល្លារ ឬ ចំណូលពីការនាំចេញជាមធ្យមប្រមាណជា ១០០ លានដុល្លាររក្នុងមួយខែ ដែលជាប្រភពចំណូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា”

អគ្គនាយកនៃធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកឡើងអំពីកិច្ចការផ្តល់ឥណទានដល់វិស័យស្រូវអង្ករក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់សាងសង់ឃ្លាំង ស្តុក និងឡសម្ងួតស្រូវ ក្រោមរូបភាពជាដៃគូរដ្ឋ និងវិស័យឯកជនតាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់” ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិក នៅតាមតំបន់ចំនួន ៤ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងខេត្តតាកែវ ។
ឯកឧត្តមបានលើកឡើងថា បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់នូវមូលនិធិជាទុនបង្វិលបន្ថែមចំនួន ៨៣ លានដុល្លារ ដែលក្នុងនោះចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានទឹកប្រាក់ចំនួន ៧៣ លានដុល្លា និង ១០លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា៖
“សម្រាប់ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករក្នុងគោលដៅជំរុញដល់ការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវនារដូវប្រមូលផលនីមួយៗ និងគាំទ្រដល់គោលនយោបាយនាំចេញរបស់រាជរដ្ឋាភិបាល”
ការនាំចេញ និងវឌ្ឍនភាពផ្នែកផលិតកម្មដំណាំស្រូវ ក្នុងឆ្នាំ២០២១ កន្លងមកនេះ ដែលអនុត្តន៍បានចំនួន ៣.៥លានហិកតា ឬស្មើនឹង ១១៦% នៃផែនការដែលក្នុងនោះ ៦៥ ម៉ឺនហិកតាជាផ្ទៃដីស្រូវប្រាំងដែលទទួលបានទិន្នផលសរុបចំនួន ១២.២១លានតោនដែលក្នុងនោះស្រូវប្រាំងមានចំនួន ២.៩៣ លានតោន។ នេះបើតាមឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានកំណត់គោលដៅសម្រាប់ការនាំចេញក្នុងឆ្នាំ២០២២ លើបរិមាណអង្ករ ៧៥ម៉ឺនតោន ដែលការងារសំខាន់ គឺធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយគ្រប់ស្ថាប័ន អង្គការអន្តរជាតិ នានា និងទទួលនូវអនុសាសន៍៦ចំណុចពីឯកឧត្តមរដ្ឋមន្ត្រី ផងដែរ ដែលអនុសាសន៍ទាំងនោះ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែល្អសើរឡើងថែមទៀត និងឈានទៅដល់ការបង្កើតសហព័ន្ធស្រូវអង្ករអាស៊ានមួយ ដែលអាចងាយស្រួលធ្វើការទំនាក់ទំនង និងការស្វែងរកទីផ្សារជាមួយគ្នាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content