សមាគមសហគ្រិនវ័យក្មេងកម្ពុជា ទទួលបានកិច្ចសហការពីធនាគារកាណាឌីយ៉ាលើការផ្តល់ឥណទានគ្មានទ្រព្យធានា

ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាសមាគមបណ្ដុំទៅដោយសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពលទទួលបានកិច្ចសហការជាដៃគូជាមួយធនាគារកាណាឌីយ៉ាលើការទទួលបានឥណទានគ្មានទ្រព្យធានាដោយមានលក្ខណ្ឌពិសេសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសសហគ្រិនស្ត្រី។

ភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជានិងធនាគារកាណាឌីយ៉ា នឹងផ្ដល់ឱកាសដល់សមាជិក-សមាជិកានៃសមាគមទាំងអស់ ក្នុងការទទួលបាន​នូវឥណទានដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។ ការណ៍នេះបានអនុញ្ញាតឱ្យអាជីវកម្មធុនតូច និងមធ្យម អាចទទួលបាននូវឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល ឥណទានសម្រាប់ប្រើប្រាស់ក្នុងការវិនិយោគ ឬ ពង្រីកអាជីវកម្មដែលមានស្រាប់បន្ថែមទៀត បន្ទាប់ពីវិបត្តិកូវីដ១៩បានកន្លងផុតទៅ។

នេះគឺជាលើកទីមួយហើយដែលសមាគមបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សមាជិករបស់សមាគម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។ លើសពីនេះ​ ការសហការនេះក៏ជាផ្នែកមួយនៃគម្រោងធានាការស្ដារអាជីវកម្មដែលដឹកនាំដោយរាជរដ្ឋាភិបាល (BRGS) ក្រោមសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលធនាគារកាណាឌីយ៉ាគឺជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេដែលបានចូលរួមក្នុងគម្រោងមួយនេះ។

នៅក្នុងគម្រោងមួយនេះ សមាជិកដែលត្រូវបានជ្រើសរើសពីសហគមន៍ធុរកិច្ចនឹងមានលទ្ធភាពទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុដោយមិនត្រូវការទ្រព្យបញ្ចាំ​ នៅពេលពួកគេស្នើសុំប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងគម្រោង។ គួរបញ្ជាក់ថា ប្រាក់កម្ចីទាំងនោះនឹងត្រូវបានធានាដោយសាជីវកម្មធានាឥណទានកម្ពុជា។

ធនាគារកាណាឌីយ៉ា ដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិថាជាធនាគារសហគ្រាសធុនតូច និងមធ្យមល្អបំផុតប្រចាំឆ្នាំ២០១៨ និងឆ្នាំ២០២២ គឺជាធនាគារដែលផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ធនាគារកាណាឌីយ៉ា តែងតែចាត់ទុកអាជីវកម្មខ្នាតតូច និងមធ្យមថាជាផ្នែកសំខាន់មួយនៃអាជីវកម្ម ហើយតែងតែបន្តគាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយរាជរដ្ឋាភិបាល និងធ្វើការជាមួយសហគមន៍ធុរកិច្ច ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងធានាដល់កំណើនអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាទាំងមូល។

តាមរយៈប្រព័ន្ធអេកូឌីជីថល ផលិតផលដែលមានច្នៃប្រឌិត និងដំណោះស្រាយការទូទាត់ងាយស្រួល ធនាគារកាណាឌីយ៉ាក៏មានគោលបំណងផ្ដល់ភាពងាយស្រួលបន្ថែមទៀតទាក់ទងនឹងការទទួលបាននូវហិរញ្ញវត្ថុរបស់អតិថិជននៃសហគ្រាសធុនតូច និងមធ្យម។

លោក Raymond Sia Say Guan អគ្គនាយក និងជានាយកប្រតិបត្តិរបស់ធនាគារកាណាឌីយ៉ា មានទំនុកចិត្តថា កិច្ចសហការរវាងធនាគារកាណាឌីយ៉ា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មក្នុងស្រុកនៅទូទាំងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា

“ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារកាណាឌីយ៉ានឹងពង្រឹងទំនាក់ទំនងជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងបន្តរួមចំណែកដល់ការរីកលូតលាស់នៃសហគ្រាសធុនតូច និងមធ្យម និងសហគមន៍ធុរកិច្ចទាំងមូល។ បន្ថែមលើនេះ អាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងទៀតរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺការធានាថាសមាជិករបស់ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទានសមរម្យ។ ហើយឥណទានគ្មានទ្រព្យធានាដែលធនាគារកាណាឌីយ៉ានឹងផ្តល់ផ្តាច់មុខសម្រាប់សមាជិករបស់សមាគម នឹងជួយឱ្យអាជីវកម្មជាច្រើនមានលទ្ធភាពទទួលបានទុនដែលពួកគេត្រូវការដើម្បីពង្រឹង និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេបន្ថែម។ ម្យ៉ាងវិញទៀត កំណើនសហគ្រាសធុនតូច និងមធ្យមនឹងជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញផលិតភាពកាន់តែច្រើន ការបង្កើតការងារ និងឱកាសផ្សេងទៀតនៅក្នុងវិស័យការងារ”

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់សមាគម ក្នុងការគាំទ្រសមាជិកឲ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ទាំងបំណុល និងហិរញ្ញប្បទានប្រកបដោយសមធម៌។ ឧកញ៉ាក៏បានកោតសរសើរចំពោះការផ្តល់ជូនឥណនទានគ្មានទ្រព្យធានាដ៏ពិសេស និងជាលើកដំបូងដែលមិនធ្លាប់មានពីធនាគារកាណាឌីយ៉ា ដល់សមាជិករបស់សមាគម។ ឧកញ៉ាមានប្រសាសន៍ថា

“នេះគឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលចាប់ដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការផ្តល់ប្រាក់កម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំដល់សមាជិករបស់សមាគម។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារកាណាឌីយ៉ាពិតជាផ្តល់អាទិភាព និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើង​នឹង​បន្ត​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ ជា​ធ្លុង​មួយ​ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញប្បទាន​ដើម្បី​ផលប្រយោជន៍​រួម​ដល់​សមាជិក​របស់សមាគម និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ជារួម”។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​