ចិន និងអឺរ៉ុប មានកំណើនលក់រថយន្តអគ្គិសនីខ្ពស់ប្រហាក់ប្រហែលគ្នា ខណៈដែលអាម៉េរិកធ្លាក់នៅលេខរៀងទី៣

បរទេស ៖ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ ប្រតិបត្តិការលក់រថយន្តអគ្គិសនីនៅក្នុងទីផ្សារប្រទេសចិនត្រូវបានគេមើលឃើញថាមានកំណើនប្រមាណជា ២៨ភាគរយ ខណៈដែលទីផ្សារនៅអឺរ៉ុបក៏មានកំណើនប្រហែលជា ២៣ភាគរយ។

ផ្អែកតាមទិន្នន័យដែលត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុន Rho Motion និងយកមកចេញផ្សាយដោយកាសែត SCMP នៅព្រឹកថ្ងៃពុធ សប្ដាហ៍នេះបានរកឃើញថា សម្រាប់ប្រភេទរថយន្តអគ្គិសនី និងហាយប្រ៊ីដ នៅលើទីផ្សារសកលកាលពីខែមិថុនា ឆ្នាំ២០២៥ មានការកើនឡើងប្រមាណជា ២៤ភាគរយ បើធៀបទៅនឹងខែមិថុនាដូចគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសមួយនេះក៏បានបង្ហាញដែរថា នៅក្នុងខែមិថុនា ចំនួនសរុបនៃរថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ ដែលលក់ចេញមានប្រមាណជា ១,៨លានគ្រឿងនៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់តែក្នុងទីផ្សារចិនប៉ុណ្ណោះ រថយន្តម៉ូឌែលថាមពលទាំងពីរនេះលក់ចេញបានដល់ទៅ ១,១លានគ្រឿង ឬត្រូវជា៦០ភាគរយនៃចំណែកទីផ្សារពិភពលោក ខណៈដែលទីផ្សារអឺរ៉ុបធ្វើបានត្រឹម ២៣ភាគរយ ឬប្រមាណជា ៣៩ម៉ឺនគ្រឿងប៉ុណ្ណោះ។

ជារួម សម្រាប់រយៈពេល៦ខែឆ្នាំ២០២៥នេះ ទីផ្សារសកលទទួលបានប្រតិបត្តិការលក់រថយន្តអគ្គិសនីសរុបដល់ទៅ ៩,១លានគ្រឿង មានអត្រាកំណើនប្រមាណជា ២៨ភាគរយ ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែក ទីផ្សារចិន នៅតែរក្សាតំណែងជាអ្នកនាំមុខគេក្នុងការប្រើប្រាស់ និងបញ្ជាទិញក្នុងចំណែកប្រមាណជា ៥,៥លានគ្រឿង ខណៈដែលអឺរ៉ុបធ្វើបាន ២លានគ្រឿង ហើយអាម៉េរិកខាងជើងឈរនៅលេខរៀងទី៣ ធ្វើបាន ៩០ម៉ឺនគ្រឿង។

យ៉ាងណាក៏ដោយ សម្រាប់ការលក់រថយន្តអគ្គិសនី EV របស់សហរដ្ឋអាម៉េរិកដែលធ្លាប់តែឈរតំណែងបន្ទាប់ពីចិននោះបានធ្លាក់ចុះ១ភាគរយនៅក្នុងខែមិថុនា ធៀបនឹងពេលវេលាកាលពីឆ្នាំមុន។ តាមការព្យាករណ៍តួលេខនេះទំនងជាពិបាកក្នុងការងើបឡើងមកវិញណាស់ក្នុងឆ្នាំនេះ ដោយសារតែពង្រាងច្បាប់ថវិកាថ្មីរបស់ប្រធានាធិបតីអាម៉េរិក Donald Trump បានកាត់បន្ថយឥណទានពន្ធលឿនខ្លាំងពេកពោលគឺលឿនជាងការរំពឹងទុក។

គួរឲ្យដឹងដែរថា ផែនការថវិកាជាតិថ្មីរបស់លោក Trump ដែលបានចុះហត្ថលេខាលើច្បាប់កាលពីថ្ងៃទី៤ ខែកក្កដា នឹងតម្រូវឲ្យមានការកាត់បន្ថយការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកសម្រាប់យានយន្តប្រើប្រាស់ថាមពលស្អាត ដែលវាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យរថយន្តអគ្គិសនី ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *