ប៉េកាំង ៖ ក្រោយការបាញ់បង្ហោះស្ថានីយអវកាសដំបូងបង្អស់របស់ខ្លួនបានជោគជ័យកាលពីដើមឆ្នាំ២០២១កន្លងមក រដ្ឋាភិបាលចិនហាក់ដូចជាបង្ហាញសកម្មភាពកាន់តែច្រើនចំពោះបេសកកម្មស្រាវជ្រាវទីអវកាសដោយរួមមានទាំងកញ្ចប់ថវិកា និងកុងត្រាសំខាន់ៗជាច្រើនទៀត។

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ តាមរយៈក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសសម្រាប់កម្មវិធី ស្រាវជ្រាវអវកាសរបស់ប្រទេសចិន ឬហៅកាត់ថា CASC បានបង្ហាញជាផ្លូវការនូវផែនការដ៏ធំមួយទៀតសម្រាប់កិច្ចការងារស្រាវជ្រាវអវកាសនៅក្នុងឆ្នាំ២០២២ ជាមួយនឹងគម្រោងបាញ់បង្ហោះយានអវកាសឲ្យបានទៅដល់៤០ដង។

បេសសកម្មចំនួន៦ ដែលនឹងត្រូវបាញ់បង្ហោះគឺជាបេសសកម្មមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងស្ថានីយអវកាសរបស់ប្រទេសចិន ដែលមានរួមទាំងការដឹកជញ្ជូនទំនិញសម្រាប់ប្រើប្រាស់ចំនួន២លើកផង សម្រាប់យានអវកាសមានមនុស្សបើក Shenzhou ផងចំនួន២លើក និង២លើកទៀតក្នុងគោលបំណងដើម្បីស្រាវជ្រាវអវកាសបន្ថែម។

គួរឲ្យដឹងដែរថា នៅក្រោយការបាញ់បង្ហោះយានអវកាសទាំង៦លើកនេះត្រូវបានបញ្ចប់រួចរាល់មានន័យថាស្ថានីយអវកាសរបស់ប្រទេសចិនគឺត្រូវបានសាងសង់រួចរាល់តាមផែនការ ខណៈដែលការដាក់ឲ្យប្រើប្រាស់គ្រាប់រ៉ូកែត Long March-6A ក៏នឹងត្រូវត្រៀមដាក់ឲ្យប្រើប្រាស់ផងដែរនៅក្នុងឆ្នាំ២០២២នេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ
ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស
BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content