ទោះបីរងគ្រោះពីខ្យល់ព្យុះ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ បានកើនឡើង ៧,៤ ភាគរយ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ បានកើនឡើង ៧,៤ ភាគរយ បើទោះជាខ្លួនបានជួបនឹងវិបត្តិដែលបង្កឡើងដោយគ្រោះខ្យល់ព្យុះកាលពីពេលកន្លងទៅថ្មីៗនេះក៏ដោយ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទិន្នន័យផ្លូវការណ៍មួយបានបង្ហាញថា សេដ្ឋកិច្ចប្រទេសវៀតណាមបានកើនឡើង ៧,៤ ភាគរយនៅក្នុងត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន និងលើសពីកំណើន ៦,៩៣ ភាគរយកាលពី៣ខែមុន។ ការកើនឡើងកំណើននៅត្រីមាសទី៣នេះ គឺផ្ទុយពីការរំពឹងទុកថានឹងធ្លាក់ចុះ ដោយសារវៀតណាមបានរងគ្រោះព្យុះទីហ្វុងដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ ចុងក្រោយ ដែលបានបញ្ឈប់ប្រតិបត្តិការអាជីវកម្មជាច្រើន។

ការិយាល័យស្ថិតិជាតិបានចេញផ្សាយថា ទិន្នន័យផលិតផលក្នុងស្រុកសរុបបានកើនឡើងប្រចាំត្រីមាសដ៏ធំបំផុតចាប់តាំងពីអត្រា ១៣,៧ ភាគរយក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២។ យ៉ាងណាក៏ដោយ ទោះបីជាព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់សកម្មភាពរោងចក្រកាលពីខែកញ្ញាក៏ដោយ ប៉ុន្តែការនាំចេញបានកើនឡើង ១៥,៨ ភាគរយ បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២៣ ខណៈដែលវិស័យកសិកម្មបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីព្យុះស៊ីក្លូន មានអត្រា ២,៥៨ ភាគរយដែលធ្លាក់ចុះពី ៣,៣៤ ភាគរយពីត្រីមាសមុន។ កាលពីថ្ងៃទី ៧ ខែកញ្ញា ព្យុះនេះបានបោកបក់ប្រទេសវៀតណាមបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងបង្កការខូចខាតលើផលិតកម្មកសិកម្ម និងសេវាកម្មផ្សេងៗ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ។ នៅក្នុងគ្រោះធម្មជាតិនេះ យល់ឃើញថា វាគឺជា​​ការ​រំខាន​បណ្ដោះ​អាសន្ន​ ប៉ុន្តែមូលដ្ឋាន​គ្រឹះក្នុង​រយៈ​ពេល​វែង​នៅ​តែ​មាន​ប្រសិទ្ធភាព ដោយសារ GDP បានកើនឡើង ៦,៨២ ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលខិតជិតដល់កំណើនមុនពេលរាតត្បាត ៧,៣ ភាគរយ។

ក្រុមហ៊ុនអចលនទ្រព្យវៀតណាម Vinacapital បានមើលឃើញពីការថយចុះពីអតិថិជនអាម៉េរិក ដែលជាអតិថិជនដ៏ធំបំផុតរបស់វៀតណាម ដោយសារសេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចនឹងបន្តធ្លាក់ចុះធ្វើឱ្យការបញ្ជាទិញពីប្រទេសវៀតណាមធ្លាក់ចុះដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើសេដ្ឋកិច្ចអាមេរិកកាន់តែយឺត នោះវាអាចនឹងកាត់បន្ថយតម្រូវការអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកសម្រាប់ផលិតផលដែលផលិតនៅនៅវៀតណាមដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទំនិញផ្សេងទៀត។ បច្ចុប្បន្ននេះ ការជំរុញផលិតផលក្នុងស្រុកសរុបរបស់វៀតណាមកំពុងទទួលបានពីកំណើននៃការនាំចេញ ប៉ុន្តែវាអាចទំនងជានឹងធ្លាក់ចុះនៅឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះ វិស័យបច្ចេកវិទ្យា គឺជាកត្តាជំរុញរយៈពេលវែងសម្រាប់សេដ្ឋកិច្ចវៀតណាម។ ការិយាល័យស្ថិតិបាននិយាយថា ការនាំចេញគ្រឿងអេឡិចត្រូនិកបានកើនឡើង ២០,៦ ភាគរយនៅក្នុងត្រីមាសទីបីធៀបនឹងឆ្នាំមុន។ លើសពីនេះ វៀតណាមកំពុងបន្ថែមគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ទៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ចាប់តាំងពីគ្រឿងបន្លាស់បន្ទះឈីប Besi រហូតដល់កាមេរ៉ាស្មាតហ្វូន LG Electronics៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី