រដ្ឋបាល Donald Trump នឹងហាមឃាត់សញ្ជាតិ ៣៦ ប្រទេសបន្ថែមទៀត មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា រដ្ឋបាល Donald Trump កំពុងពិចារណាយ៉ាងខ្លាំងលើការហាមឃាត់ការធ្វើដំណើរពីប្រទេសផ្សេងៗបន្ថែមទៀត ដោយបន្ថែមជាតិសាសន៍ ៣៦ ប្រទេសបន្ថែមទៀតមិនឱ្យចូលទឹកដីសហរដ្ឋអាម៉េរិក។

កាលពីដើមខែមិថុនានេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលហាមឃាត់សញ្ជាតិចំនួន ១២ ប្រទេសក្រោមហេតុផលថា ការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីការពារសហរដ្ឋអាម៉េរិកពីភេរវករបរទេស និងការគំរាមកំហែងសន្តិសុខជាតិផ្សេងទៀត។ បន្ថែមពីនេះ វិធានការណ៍នេះគឺជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍នៅក្នុងអាណត្តិទីពីររបស់ Trump រួមមានការនិរទេសជនជាតិវេណេស៊ុយអេឡារាប់រយនាក់ ក៏ដូចជាការបដិសេធចុះឈ្មោះពីនិស្សិតបរទេសមួយចំនួនជាដើម។

រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Marco Rubio បានចុះហត្ថលេខាក្នុងលិខិតការទូតផ្ទៃក្នុងមួយ និងរាយបញ្ជីប្រទេសជាច្រើនដែលកំពុងជាប់ក្នុងការហាមឃាត់ ជាមួយនឹងការស្វែងរកវិធានការកែតម្រូវ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសបានកំណត់អត្តសញ្ញាណប្រទេសចំនួន ៣៦ ដែលអាចត្រូវបានហាមឃាត់ពេញលេញ ឬដោយផ្នែកសម្រាប់ការចូលទឹកដីអាម៉េរិក ប្រសិនបើពួកគេមិនបំពេញតាមស្តង់ដាររបស់អាម៉េរិកក្នុងរយៈពេល ៦០ ថ្ងៃ។ ក្នុងចំណោមកង្វល់ដែលក្រសួងការបរទេសបានលើកឡើង គឺរដ្ឋាភិបាលប្រទេសមួយចំនួនខ្វះ​កិច្ចសហប្រតិបត្តិការ ឬការគ្រប់គ្រងដោយប្រសិទ្ធភាពក្នុងការធ្វើឯកសារអត្តសញ្ញាណដែលអាចទុកចិត្តបាន និងសុវត្ថិភាពនៃលិខិតឆ្លងដែនរបស់ប្រទេសនោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយចំនួនមិនសហការក្នុងការសម្របសម្រួលលើការដកសញ្ជាតិរបស់ខ្លួនចេញពីអាម៉េរិក ខណៈដែលសញ្ជាតិមួយចំនួនកំពុងស្នាក់អាម៉េរិកលើសរយៈពេលនៃទិដ្ឋាការ។ ការព្រួយបារម្ភរបស់អាម៉េរិកមួយទៀតនោះ គឺជនជាតិនៃប្រទេសមួយចំនួនពាក់ព័ន្ធនឹងអំពើភេរវកម្មនៅអាម៉េរិក ឬ សកម្មភាពប្រឆាំងជាដើម។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានលើកឡើងយ៉ាងដូច្នេះថា ៖

«យើងកំពុងវាយតម្លៃឡើងវិញនូវគោលនយោបាយដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋអាម៉េរិក និងរបៀបដែលជនបរទេសអនុវត្តតាមច្បាប់របស់យើង។ ក្រសួងការបរទេសអាម៉េរិកបានប្តេជ្ញាការពារប្រទេសជាតិ និងពលរដ្ឋរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសន្តិសុខជាតិដែលមានស្តង់ដារខ្ពស់បំផុត និងសុវត្ថិភាពសាធារណៈតាមរយៈដំណើរការទិដ្ឋាការរបស់អាម៉េរិក»។

លោកបានបញ្ជាក់ទៀតថា ប្រសិនបើប្រទេសទាំងនោះមិនដោះស្រាយបញ្ហាក្នុងរយៈពេល ៦០ ថ្ងៃនោះទេ សញ្ជាតិមកពី ៣៦ ប្រទេសអាចប្រឈមមុខនឹងការហាមឃាត់ទាំងស្រុង ឬដោយផ្នែករួមមាន៖ អង់ហ្គោឡា, អង់ទីហ្គា, បាប៊ូដា, បេនីន, ប៊ូតាន, ប៊ូគីណាហ្វាសូ, កាបូវើដ, កាមេរូន, កូតឌីវ័រ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ជីប៊ូទី, ដូមីនីកា, អេត្យូពី, ហ្គាបុង, កំប៊ី, ហ្គាណា, កៀគីស្ថាន​, លីបេរីយ៉ា, ម៉ាឡាវី, ម៉ូរីតានី, នីហ្សេរីយ៉ា, សាំងឃីត, ណេវីស, សាំងលូស៊ី, សៅថម និងព្រីនស៊ីប, សេណេហ្គាល់, ស៊ូដង់ខាងត្បូង, ស៊ីរី, តង់ហ្សានី, តុងហ្គា, ទូវ៉ាលូ, អ៊ូហ្គង់ដា, វ៉ានូអាទូ, ហ្សាំប៊ី, និងហ្ស៊ីមបាវ៉េ។ នេះគឺ​ជា​ការរឹតបន្តឹងបន្ថែមពីលើការហាមឃាត់សញ្ជាតិចំនួន ១២​ ប្រទេសកាលពីលើកមុន ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ខែមិថុនា​នេះ។ គួរឲ្យបញ្ជាក់ដែរថា ការហាមឃាត់ចូលទឺកដីអាម៉េរិកលើកមុនមានសញ្ជាតិមកពី ១២ ប្រទេសដូចជា៖ អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, កុងហ្គោ, អេក្វាទ័រហ្គីណេ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយេម៉ែន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *