Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុប ដរាបណាតំបន់នេះទិញថាមពលអាម៉េរិកតិចជាងចំនួន ៣៥០ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Politico បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុបនោះទេ ពោលគឺតំបន់នេះត្រូវទិញថាមពលពីអាម៉េរិកចំនួន ៣៥០ ពាន់លានដុល្លារ ទើបលោកព្រមពិចារណាលើការដកពន្ធគយ។

ការផ្តល់ជូន​ពន្ធសូន្យ​ទល់​នឹង​សូន្យដោយប្រធានគណៈកម្មការសហភាអឹរ៉ុប លោកស្រី Von der Leyen បានកើតឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីលោក Trump ប្រកាសពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នា ២០ ភាគរយលើសហភាពអឺរ៉ុប និងពន្ធអប្បបរមា ១០ ភាគរយលើដៃគូពាណិជ្ជកម្មផ្សេងទៀតកាលពីសប្តាហ៍មុន។ ជាលទ្ធផល ទីផ្សារភាគហ៊ុននៅទូទាំងពិភពលោកបានបាត់បង់តម្លៃរាប់ពាន់លានដុល្លារ ហើយភាគហ៊ុនអឺរ៉ុបបានធ្លាក់ថ្លៃខ្លាំងបំផុតជាលើកដំបូងគិតចាប់តាំងពីអំឡុងពេលរាតត្បាត។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុបបានទម្លាក់ពន្ធដល់សូន្យលើរថយន្ត និងទំនិញឧស្សាហកម្មដែលនាំចូលពីសហរដ្ឋអាម៉េរិកប្រសិនបើ Trump ព្រមដកពន្ធគយដែលបានដាក់លើតំបន់នេះ។ អ្នកសារព័ត៌មានបានសួរទៅកាន់ Trump ថា តើការផ្តល់ជូននេះគ្រប់គ្រាន់សម្រាប់គាត់ក្នុងការដកថយឬទេ?

Trump បានបដិសេធថា ៖

«ទេ វាមិនគ្រប់គ្រាន់នោះទេ។​ យើងមានឱនភាពជាមួយសហភាពអឺរ៉ុបដល់ទៅ ៣៥០ ពាន់លានដុល្លារ ហើយវានឹងរលាយបាត់យ៉ាងឆាប់រហ័ស។ វិធីមួយដែលអាចរលាយបាត់បានយ៉ាងងាយ និងឆាប់រហ័ស គឺពួកគេនឹងត្រូវទិញថាមពលពីយើងឲ្យគ្រប់ចំនួនតម្លៃ ៣៥០ ដុល្លារក្នុងរយៈពេលមួយសប្តាហ៍»។

យ៉ាងណាក៏ដោយ ទោះបីជា Trump រិះគន់ចំពោះសហភាពអឺរ៉ុបជារឿយៗ ប៉ុន្តែលោកបានបង្ហាញពីការត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងជាមួយតំបន់នេះ ដរាបណាពួកគេប្តេជ្ញាចិត្តដោះស្រាយឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដោយការទិញថាមពលអាម៉េរិកបន្ថែមទៀត។

Trump លើកឡើងថា ៖

« ពន្ធអាចនឹងមានអចិន្ត្រៃយ៍ ប៉ុន្តែក៏អាចមានការចរចាដែរ ពីព្រោះមានអ្វីដែលយើងត្រូវការលើសពីពន្ធ។ បើសិនជាអាច ពួកយើងនឹងបង្កើតកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវល្អមួយសម្រាប់សហរដ្ឋអាម៉េរិក មិនមែនជាកិច្ចព្រមព្រៀងល្អសម្រាប់អ្នកដទៃទេ ពីព្រោះពេលនេះគឺអាម៉េរិកមុនគេ ឬ America first ។ យើងចង់ឱ្យសហភាពអឺរ៉ុបកាត់បន្ថយស្តង់ដារមួយចំនួនរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យទំនិញអាម៉េរិកចូលក្នុងទីផ្សាររបស់ខ្លួនបានកាន់តែច្រើន»។

យ៉ាងណាមិញ គំនិតនៃការទិញ​ថាមពលរបស់​អាម៉េរិក​​ដើម្បី​ចៀសវាងពីការ​យក​ពន្ធមិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយសារប្រធានគណៈកម្មការអឺរ៉ុប von der Leyen ធ្លាប់ស្នើឱ្យបើកការចរចាដើម្បីទិញឧស្ម័នធម្មជាតិរាវរបស់អាម៉េរិក (LNG) បន្ថែមទៀត បន្ទាប់ពី Trump ជាប់ឆ្នោតជាលើកទីពីរភ្លាមៗ ប៉ុន្តែសហរដ្ឋអាម៉េរិកមិនបានផ្តល់ភាពច្បាស់លាស់អំពីរបៀបដែលកិច្ចព្រមព្រៀងនឹងដំណើរការនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *