ការនាំចេញផលិតផលរោងចក្រពីតំន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប សម្រេចបាន ៤៣១លានដុល្លារអាមេរិក កើនជាង៨%

ភ្នំពេញ ៖ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៥នេះ ទំហំនៃការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល បានសម្រេចចំនួន ៤៣១លានដុល្លារអាមេរិក កើនឡើងប្រមាណជា ៨,៦ភាគរយ បើធៀបនឹងរយៈពេលដូច្នេគ្នាក្នុងឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរខាងលើបានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរឈានដល់ ៤៣១លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណជា ៨.៦% បើធៀបនឹង ៣៩៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ គួរបញ្ជាក់ថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បានប្រែក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃការបង្កើតឱកាសការងារ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា កំណើននៃការនាំចេញនេះ គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារពួកគាត់មានភាពល្អប្រសើរឡើង និងនាំឲ្យវិស័យឧស្សាហកម្មកាន់តែមានពិពិធកម្មថែមមួយកម្រិតទៀត។

បច្ចុប្បន្ន ចំនួនបុគ្គលិក កម្មករសរុប ដែលកំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ គឺតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលតភ្ជាប់គ្នាដោយស្ពានថ្មីមួយ គឺបានកើនឡើងលើស ៥០,០០០ (ប្រាំម៉ឺន)នាក់ ដែលការណ៍នេះបានសរបញ្ជាក់ឲ្យឃើញពីតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើ ការងារចំនួន ៤៨,៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត ឯ.ក បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក វិញនោះ គឺកំពុងទទួលកម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។

លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូប ផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បាន​មកបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះដែរ។ ក្នុងចំណោមនោះ តួលេខឈានមុខគេគឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប បន្ទាប់មកដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូប ជាដើម។ តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរលើឆាកអន្តរជាតិ និងការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែកដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះតំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវការវិនិយោគលើវិស័យផលិតកម្ម មានដូចជាការតម្លើងរថយន្ត និងផលិតគ្រឿង បន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម៕ វិន ឈុនហ៊ាត




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *