បណ្តាញផ្សព្វផ្សាយអន្តរជាតិ ៖ ឧស្សាហកម្ម​សម្លៀកបំពាក់​ ជាអ្នកបំពុលបរិស្ថាន​ធំ​មួយ​របស់​ពិភពលោក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ការទិញសម្លៀកបំពាក់កាន់តែច្រើននៅទូទាំងពិភពលោក បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដោយសារការផលិតម៉ូដសំលៀកបំពាក់រួមចំណែកបាន ១០ ភាគរយនៃការបំភាយកាបូន ធ្វើឱ្យប្រភពទឹកស្ងួត និងមានការបំពុលប្រភពទឹក។

ចាប់តាំងពីឆ្នាំ២០០០មក ការផលិតសម្លៀកបំពាក់បានកើនឡើងទ្វេដង ដោយសារភាគច្រើនក្រុមហ៊ុនម៉ូដសម្លៀកបំពាក់នៅអឺរ៉ុបបានចេញខូលិកសិនយ៉ាងតិចចំនួនពីរនៅក្នុងមួយឆ្នាំៗ។ ម៉ាកមួយចំនួនបានបញ្ចេញខូលិកសិនច្រើនដូចជា ម៉ាក Zara បញ្ចេញខូលិកសិន ២៤ និង H&M ចេញខូលិកសិនចន្លោះពី ១២ ទៅ ១៦ ក្នុងមួយឆ្នាំៗ ។

អ្នកស្រាវជ្រាវបានរកឃើញថា ការបោះចោលសម្លៀក​បំពាក់​ស្មើនឹងឡានសំរាមមួយដែលពោរពេញទៅដោយសំលៀកបំពាក់ត្រូវបានដុត ឬបោះចោលក្នុងកន្លែងចាក់សំរាមរៀងរាល់វិនាទី។ វាយនភណ្ឌសម្លៀកបំពាក់ប្រហែល ៨៥ ភាគរយត្រូវបានចោលនៅកន្លែងចាក់សំរាមជារៀងរាល់ឆ្នាំ ខណៈដែលការបោកគក់សម្លៀកបំពាក់បានបញ្ជូនសារធាតុប្លាស្ទិក ឬបាក់តេរីផ្សេងៗ ៥០០ ០០០ តោនដែលស្មើនឹងដបប្លាស្ទិកចំនួន ៥០ ពាន់លានដបទៅក្នុងមហាសមុទ្រក្នុងមួយឆ្នាំៗដែលបង្កផលប៉ះពាល់ដ៏ខ្លាំងមកលើភពផែនដី។

សរសៃក្រណាត់ទាំងនោះភាគច្រើនមានសារធាតុ polyester ដែលជាប្លាស្ទិកមាននៅក្នុងសម្លៀកបំពាក់ប្រមាណ ៦០ ភាករយ ហើយការផលិតសារធាតុ polyester បញ្ចេញកាបូនច្រើនជាងកប្បាស ២ ទៅ ៣ ដង ហើយវាមិនអាចបំបែកនៅក្នុងមហាសមុទ្របាននោះទេ។

យោងទៅតាមប្រភពពីសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានប៉ាន់ប្រមាណថា ៣៥ ភាគរយនៃមីក្រូប្លាស្ទិកទាំងអស់មិនដែលខូចទ្រង់ទ្រាយជីវសាស្រ្តរបស់ពួកវានោះទេ ហើយពួកវារួមចំណែកនៃការបំពុលនៅក្នុងមហាសមុទ្ររហូតដល់ ៣១ ភាគរយ។  ប្រសិនបើវិស័យម៉ូដសម្លៀកបំពាក់នៅតែបន្តលើគន្លងបច្ចុប្បន្ន នោះការរួមចំណែកនៃថវិកាកាបូនអាចនឹងកើនឡើងដល់ ២៦ ភាគរយនៅឆ្នាំ២០៥០។

មិនត្រឹមតែប៉ុណ្ណោះ ឧស្សាហកម្ម​ម៉ូដសម្លៀកបំពាក់​ គឺ​ជា​អ្នក​ប្រើ​ប្រាស់​ទឹក​ធំ​ជាង​គេ​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក។ ការផលិត​ខោ​ខូវប៊យ និង​អាវ​ដែល​ផលិត​ពី​រុក្ខជាតិ​ដូចជា កប្បាស ត្រូវការប្រើប្រាស់​ទឹក​ខ្លាំង។ វាត្រូវការទឹកប្រហែល ៧០០ លីត្រក្នុងការផលិតអាវកប្បាសមួយ ដែលស្មើនឹងមនុស្សម្នាក់ផឹកយ៉ាងហោចណាស់ប្រាំបីកែវក្នុងមួយថ្ងៃសម្រាប់រយៈពេល ៣ ឆ្នាំកន្លះ។​ មួយវិញទៀត ក្នុងការផលិតខោខូវប៊យមួយត្រូវការទឹកប្រហែល ២ ០០០ លីត្រ។ នៅប្រទេសអ៊ូសបេគីស្ថាន ការធ្វើកសិកម្មកប្បាសត្រូវការប្រើប្រាស់ទឹកយ៉ាងច្រើនពីសមុទ្រអារ៉ាល់ ដែលវារីងស្ងួត ប្រហែល ៥០ ឆ្នាំមកហើយ និងបានបន្សល់ទុកនូវវាលខ្សាច់ និងស្រះតូចៗមួយចំនួនតែប៉ុណ្ណោះ។ មួយវិញទៀត វាក៏បង្កជាបញ្ហាបំពុលប្រភពទឹកផងដែរ។ ការ​ជ្រលក់​ពណ៌​វាយនភ័ណ្ឌសម្លៀកបំពាក់ ​គឺ​ជា​ការ​បំពុល​ទឹក​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក ដោយសារ​ទឹក​ដែល​នៅ​សេសសល់​ពី​ដំណើរការ​ជ្រលក់​ពណ៌ហូរចូលទៅក្នុងប្រភពទឹក​ដូចជា ​សមុទ្រ ប្រឡាយ អូរ ឬ​ទន្លេ។ ដំណើរការនៃការជ្រលក់ពណ៌នេះប្រើប្រាស់ទឹកយ៉ងហោចណាស់ ស្មើរនឹងអាងហែលទឹកទំហំអូឡាំពិកមួយ។ សរុបមក ឧស្សាហកម្មម៉ូដអាចនឹងមានចំណែកក្នុងការបំពុលទឹកប្រហែល ២០ ភាគរយទូទាំងពិភពលោកនាពេលអនាគត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង