អាជីវកម្មថែទាំសុខភាពចល័ត ជាសេវាសុខាភិបាលគំរូ រួមចំណែកលើកស្ទួយសុខមាលភាពប្រជាជន

ក្នុងគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កម្ពុជាបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាច្រើន ដោយក្នុងនោះ វិស័យ​សុខា​ភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ ដោយរាជរដ្ឋាភិបាលបានជំរុញឱ្យមាន​ការវិវត្ត​កាន់តែទំនើបថែមទៀត​ ដើម្បីឱ្យការព្យាបាលកាន់តែសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់។

យ៉ាងណាមិញ បច្ចុប្បន្ននេះការព្យាបាលច្រើនតែប្រព្រឹត្តទៅនៅតាមមន្ទីរពេទ្យធំៗដែលស្ថិតនៅទីប្រជុំជននៃខេត្តដែលតម្រូវឱ្យអ្នកជំងឺធ្វើ​ដំណើរឆ្ងាយដើម្បីទទួលបានការព្យាបាល ឬពិគ្រោះយោបល់។​ ដោយមើលឃើញពីចន្លោះប្រហោងនេះ ស្ត្រីម្នាក់បានចាប់ផ្ដើមអាជីវកម្មមួយ ដោយការផ្ដល់នូវសេវាព្យាបាលចល័ត ដោយអ្នកជំងឺមិនពិបាកក្នុងការធ្វើដំណើរស្វែងរកមន្ទីរពេទ្យនោះទេ ប៉ុន្តែអ្នកជំនាញផ្នែកព្យាបាល និងផ្ដល់សេវាប្រឹក្សាយោបល់នឹងទៅដល់លំនៅដ្ឋានអ្នកជំងឺតែម្ដង។

បើតាមលោកស្រី ឌី ផន ភិរម្យ នាយិការក្រុមហ៊ុន ថែទាំសុខភាពចល័ត ម៉ាច់ (MUCH Mobile Health Care) បានឱ្យដឹងថា ក្រុមហ៊ុនផ្ដល់សេវាថែទាំសុខភាពតាមផ្ទះរបស់លោកស្រី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។ បន្ទាប់ពីបង្កើតអាជីវកម្មនេះ លោកស្រីបានស្វះស្វែងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងកម្មវិធីប្រកួតប្រជែងជាច្រើន ក្នុងគោលបំណងរកការគាំទ្របន្ថែម។ ដោយសារការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ​នៅត្រឹមឆ្នាំ២០១៧ លោកស្រីបានឈ្នះការប្រកួតពានរង្វាន់សហគ្រិនវ័យក្មេង។

ក្រោយមកទៀត នៅឆ្នាំ២០២២ លោកស្រីក៏បានជាប់ពានរង្វាន់ Superstar Award និងបានប្រែក្លាយអាជីវកម្មរបស់ខ្លួនទៅជាអាជីវកម្មបរិយាបន្ន។ ក្រៅតែពីជ័យលាភីទាំង​២​នេះ​ លោកស្រីក៏ទទួលបានពានរង្វាន់មួយទៀតគឺ ASEAN Women Entrepreneurship Network Award នៅក្នុងឆ្នាំ២០២៣។ តាមរយៈភាពជោគជ័យនៅក្នុងការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុកនេះ លោកស្រី ឌី ផន ភិរម្យ បានពង្រីកសេវាកម្មរបស់ខ្លួនបន្ថែមទៀតឱ្យកាន់តែសម្បូរបែប។ ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ថែទាំសុខភាពចល័ត ម៉ាច់ មានផ្ដល់នូវសេវាកម្មថែទាំសុខភាពដល់ផ្ទះ សេវាថែទាំ​សុខភាពឆ្លងប្រទេស និងសេវាថែទាំអ្នកដំណើរជាដើម។

យ៉ាងណាមិញ លោកស្រី ឌី ផន ភិរម្យ បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់ខ្លួនគឺជាក្រុមហ៊ុនទីមួយនៅកម្ពុជាដែលមានផ្ដល់នូវសេវាថែទាំចល័តបែបនេះ។ ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្នុងការឈរជើងនេះ ក្រុមហ៊ុនរបស់លោកស្រីបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលតាមរយៈការផ្ដល់ជូនសេវាកម្មដែលរហ័ស និងមានគុណភាព។

គួរបញ្ជាក់ថា ប្រភេទធុរកិច្ចបរិយាបន្ននេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ និងជំរុញ​ឱ្យមានកាន់តែច្រើន។ អាជីវកម្មបរិយាបន្ននឹងផ្ដល់នូវភាពវិជ្ជមាន ឈ្នះ-ឈ្នះ-ឈ្នះ ទៅកាន់​រាជរដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងប្រជាជន ដែលមានជីវភាពក្រីក្រ។ អាជីវកម្មបរិយាបន្ននេះ ក៏ជាគំរូនៃការជំរុញសេដ្ឋកិច្ចបែបថ្មី ហើយក៏ជាទំនោរដ៏ពេញនិយមរបស់​ប្រទេសជាច្រើននៅជុំវិញពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស