ចង់ក្លាយខ្លួនជាអាជីវកម្មបរិយាបន្ន ម្ចាស់អាជីវកម្មត្រូវពិនិត្យមើលផលជះទៅលើសង្គម

ភ្នំពេញ ៖ អាជីវកម្មបរិយាបន្ន គឺជាគំរូអាជីវកម្មថ្មីដែលផ្ដល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធដោយវិលជុំ។ អាជីវកម្មប្រភេទនេះមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់សហគ្រិនតែឯកឯងនោះទេ ប៉ុន្តែនឹងជះផលវិជ្ជមានដល់សង្គម ក៏ដូចជាផ្ដល់ប្រយោជន៍បន្តទៀតដល់មនុស្សជាតិ និងសេដ្ឋកិច្ចជាតិ។ និយាយដោយឡែក ការក្លាយខ្លួនពីអាជីវកម្មធម្មតាទៅជាអាជីវកម្មបរិយាបន្ននេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់អាជីវកម្ម ជាពិសេសគឺធានានូវនិរន្តរភាពរបស់អាជីវកម្មទៅថ្ងៃខាងមុខ។

ក្រុមហ៊ុនថែទាំសុខភាពចល័ត (MUCH Mobile Healthcare) ជាអាជីវកម្មគំរូមួយដែលបានក្លាយខ្លួនជាអាជីវកម្មបរិយាបន្នកាលពីពេលថ្មីៗនេះ។ ឆ្លងកាត់បទពិសោធន៍ជាច្រើន អ្នកស្រី ឌី​ ផនភិរម្យ នាយិការក្រុមហ៊ុនថែទាំសុខភាពថល័តនេះបានឱ្យដឹងថា អ្វីដែលម្ចាស់អាជីវកម្មគួរយល់ដឹងមុនគេនោះគឺថា តើអ្វីទៅជាអាជីវកម្មបរិយាបន្ន?

សម្រាប់អាជីវកម្មរបស់លោកស្រីផ្ទាល់ ពីដំបូងឡើយក៏លោកស្រីមិនទាន់បានយល់ច្បាស់អំពីប្រភេទអាជីវកម្មបរិយាបន្ននោះដែរ ប៉ុន្តែដោយការចង់ចេះចង់ដឹង លោកស្រីក៏បានចូលរួមតាមវគ្គបណ្ដុះ​បណ្ដាលនានា និងសុំការណែនាំពីអ្នកមានបទពិសោធន៍ជាច្រើននាក់។ បន្ទាប់ពីយល់ដឹងកាន់តែច្បាស់អំពីអាជីវកម្មបរិយាបន្ននេះហើយ លោកស្រីបានចាប់ផ្ដើមសម្រួចផែនការអាជីវកម្មរបស់ខ្លួនបន្ថែម ដើម្បីធ្វើយ៉ាងណាបង្កើតផលជះវិជ្ជមានកាន់តែធំទៅដល់អ្នកពាក់ព័ន្ធក្នុងសង្គម។

លោកស្រី​ ឌី ផនភិរម្យ បានរៀបរាប់ថា៖

«ផលជះបែបវិជ្ជមាននេះគឺជារឿងសំខាន់មែនទែន ដែលម្ចាស់អាជីវកម្មបរិយាបន្នគ្រប់រូបត្រូវតែមានជាដាច់ខាត។ ដោយសារតែអាជីវកម្មរបស់ខ្ញុំមានគោលដៅស្រដៀងគ្នានេះស្រាប់ ដូច្នេះខ្ញុំគ្រាន់តែត្រូវការសម្រួចបន្ថែម និងពង្រឹងចំណុចខ្វះខាតមួយចំនួនទៀតប៉ុណ្ណោះ»។

ដោយឡែក ក្រុមហ៊ុនរបស់លោកស្រីបច្ចុប្បន្ននេះគឺមានផ្ដល់ជាសេវាកម្មថែទាំសុខភាពចល័ត ដោយផ្ដោតសំខាន់លើមនុស្សចាស់ និងអ្នកជំងឺដែលពិបាកក្នុងការធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យ។

អាជីវកម្មរបស់លោកស្រី បានជួយទៅដល់សុខមាលភាពរបស់ប្រជាជនវ័យចំណាស់ ក៏ដូចជាជួយផ្ដល់ការងារទៅដល់និស្សិតពេទ្យ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានមើលឃើញ ពីទុក្ខលំបាករបស់ស្ត្រីដែលមានបន្ទុកថែទាំឪពុកម្ដាយដោយមិនអាចចេញទៅប្រកបការងារបាន។ ដូច្នេះហើយ តាមរយៈសេវាកម្មដែលក្រុមហ៊ុនលោកស្រីផ្ដល់ជូន គឺប្រៀបបានទៅនឹងការផ្ដល់ឱកាសដល់ស្ត្រីឱ្យមានពេលវេលាសម្រាប់ធ្វើការងារ ឬរៀនសូត្រ ហើយប្រសិនបើបង្គោលគ្រួសារអាចមានលទ្ធភាពរកចំណូល នោះគ្រួសារក៏អាចចៀសផុតពីបន្ទាត់ក្រីក្រដែរ។

តាមរយៈផលវិជ្ជមានដែលអាជីវកម្មអ្នកស្រីផ្ដល់ដល់សង្គមនេះហើយ ដែលជាមូលហេតុសំខាន់មួយជួយជំរុញឱ្យលោកស្រីអាចឈ្នះការប្រកួតពានរង្វាន់ធុរកិច្ចបរិយាបន្ន IB Super Star។ ប៉ុន្តែយ៉ាងណា​ក៏ដោយ រហូតមកដល់ពេលនេះ អាជីវកម្មបរិយាបន្ននៅកម្ពុជាគឺនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះលោកស្រីបានបង្ហាញការលើកទឹកចិត្ត និងជំរុញឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមងាកមកស្វែងយល់ពីគំរូអាជីវកម្មថ្មីនេះ។

ពីបទពិសោធលោកស្រីផ្ទាល់ អាជីវកម្មរបស់លោកស្រីស្គាល់នូវភាពរីកចម្រើនជាលំដាប់បន្ទាប់ពីបានក្លាយខ្លួនជាអាជីវកម្មបរិយាបន្ន ដែលក្នុងនោះក៏រួមមាននូវលទ្ធភាពក្នុងការចាប់យកទីផ្សារក្រៅប្រទេសផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​