សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

១សប្តាហ៍ចុងក្រោយ កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ រកចំណូលបានជាង៦៥ម៉ឺនដុល្លារ

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិប្រមាណ ២៩០ ០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៥ ៨០០នាក់ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ។ នេះបើតាមក្រសួងទេសចរណ៍ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងរយៈពេលមួយសប្តាហ៍ដូចគ្នានេះដែរ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៣ ៩១៥បណ្ណ ថយចុះ១៧,៩% និងទទួលបានចំណូលសរុប ៦៥០ ៨៩០ដុល្លារ ថយចុះ១៨,៩%។

ក្រសួងទេសចរណ៍បានឱ្យដឹងផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាមានចំនួន៤៥២ ជើង ដោយក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៨ ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន១២ ជើងហោះហើរផងដែរ។

គួរកត់សម្គាល់ថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧៤លាននាក់ កើនឡើង ២៣,២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ស្មើនឹង ៩៧,៤% នៃឆ្នាំ ២០១៩ ដែលជាឆ្នាំមុនពេលការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍។

ទិន្នន័យក្រសួងបានបញ្ជាក់ថា ភ្ញៀវទេសចបរទេសរមកទស្សនាប្រទេសកម្ពុជា ភាគច្រើនចូលមកតាមផ្លូវគោក និងទឹក ដែលមានរហូតដល់ ២,៣៩លាននាក់ ស្មើនឹង ៦៤% នៃចំនួនភ្ញៀវសរុប ខណៈទេសចរបរទេសមកតាមផ្លូវអាកាស មានប្រមាណត្រឹមតែ ១,៣៤លាននាក់ ស្មើនឹង ៣៦%នៃចំនួនភ្ញៀវសរុប។

ភ្ញៀវទេសចបរទេសចូលមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេចន្លោះពីខែមករា ដល់ខែកក្កដាឆ្នាំនេះ គឺទេសចរថៃ បាននាំមុខគេឈរនៅកំពូលតារាង មានប្រមាណ ១,១៤លាននាក់ កើនឡើង ១១,៦% តាមពីក្រោយដោយទេសចរវៀតណាម ជាង ៧៥ម៉ឺននាក់ កើនឡើង ៣៧,៤% បន្ទាប់មកទេសចរចិនឈរលំដាប់លេខ៣ មានជាង ៤៦ម៉ឺននាក់ កើនឡើង ៤៥,៧% ខណៈទេសចរឡាវ ស្ថិតចំណាត់ថ្នាក់លេខ ៥ មានជាង ២២ម៉ឺននាក់ កើនឡើង ២៩,៣% និងលេខរៀងទី ៥ គឺទេសចរមកពីសហរដ្ឋអាមេរិក មានជិត ១៣ម៉ឺននាក់ កើនឡើង ១៧%។

ទិន្នន័យរបស់ក្រសួងបានបង្ហាញទៀតថា ចំនួនភ្ញៀវទេសចអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរដែលជាគោលដៅទេសចរណ៍ធំបំផុតរបស់កម្ពុជា ក្នុងរយៈពេល ៧ខែឆ្នាំនេះ មានប្រមាណជាង ៥៨ម៉ឺននាក់ (ភ្ញៀវទិញប័ណ្ណ) កើនឡើង ៣៣% និងរកចំណូលបានប្រមាណជាង ២៧លានដុល្លារអាម៉េរិក កើនឡើង ៣៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2025

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD របស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

​ក្រសួងដែន​ដី និងក្រសួង​ពាក់ព័ន្ធ សហការជាមួយ​រដ្ឋបាលខេត្តកណ្ដាល​ និងកំពង់ស្ពឺ រួម​គ្នា​​ប្រែក្លាយ​មុខងារ​ប្រឡាយ​ដែល​​ស្រាប់​ឱ្យ​កាន់តែ​មា​​​ន​ប្រយោជន៍ដល់ពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/04/2025

ក្រសួង​រៀបចំដែន​ និងក្រសួងចំនួន២ផ្សេងទៀត រួមជាមួយ​រដ្ឋបាលខេត្តកណ្ដាល និង​កំពង់ស្ពឺបានសហការគ្នា​ក្នុងការ​កែប្រែប្រឡាយ​ឱ្យមានប្រយោជន៍ដល់ពលរដ្ឋ​

ចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចំពេលកំពុងមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់មកពីអាស៊ីកណ្តាលចំនួន ៦ ប្រទេសជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាលលើកទីប្រាំមួយនៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដើម្បី ពិភាក្សាស៊ីជម្រៅលើការជំរុញកិច្ចសហប្រតិបត្តិការរវាងពួកគេ។ ប្រទេសទាំង ៦ នេះមានដូចជា៖ ចិន, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, និងតួកមេនីស្ថាន។

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារ ដល់កម្ពុជាលើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយ ១២លានដុល្លារដល់ប្រទេសកម្ពុជា លើការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា

សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/04/2025

ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី

កម្ពុជា – កូរ៉េខាងត្បូង កំណត់គំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថឆ្លងដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/04/2025

ក្រេឌីតប្យួរ៉ូខេមបូឌា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូកូរ៉េ បានកំណត់នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុឆ្លងដែន

ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មីត្រូវបានដាក់ឱ្យ​​ដំណើរការជាផ្លូវការ ​ដើម្បី​បំពេញកំណើន​តម្រូវការ​ប្រជាជន​កម្ពុជា​ សម្រាប់សេវា​ធនាគារ ​ឌីជីថល​ដ៏​ងាយស្រួល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/04/2025

ស្ថាបនា ម៉ូបាល​ ជំនាន់ថ្មីត្រូវបានដាក់ឱ្យ​​ដំណើរការជាផ្លូវការ ​ដើម្បី​បំពេញកំណើន​តម្រូវការ​ប្រជាជន​កម្ពុជា​ សម្រាប់សេវា​ធនាគារ ​ឌីជីថល​ដ៏​ងាយស្រួល

ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/04/2025

ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥

តម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារបរទេសកើនឡើង ខណៈបរិមាណនៃការនាំចេញធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2025

ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៣៨,០០០តោន ស្មើនឹងទឹកប្រាក់ចំនួន ៥៦១,៨លានដុល្លារអាម៉េរិក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលការនាំចេញមានចំនួន៣៦៨,០៤៨តោន  ស្មើនឹងទឹកប្រាក់ចំនួន៤៩០,៥លានដុល្លារអាម៉េរិក ឃើញថាបរិមាណនាំចេញថយចុះ ចំនួន ៣០ ,០៤៨តោន