ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា ការបន្តងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។

នៅក្នុងឆ្នាំ២០២២នេះធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងឈានដល់ក្នុងអត្រាប្រមាណ៥ភាគរយ ដែលក្នុងនោះ វិស័យសំណង់ និងអចលនទ្រព្យរំពឹងថានឹងកើនឡើងដោយសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងរំហូរចូលទុនវិនិយោគមកកម្ពុជា ខណៈដែលវិស័យកសិកម្មដែលស្របយកកម្លាំងការងារជិត ១/៣ នៃកម្លាំងការងារសរុបត្រូវបានរំពឹងថានឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១។

ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាពសម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលរួមមានពាណិជ្ជកម្មលក់ដុំ-រាយទូរគមនាគមន៍ និងការដឹកជញ្ជូន និងទេសចរណ៍ក្នុងស្រុករំពឹងថាកើនឡើងជាលំដាប់ ខណៈដែលទេសចរណ៍អន្តរជាតិអាចកើនឡើងសន្សឹមៗ។
ផ្អែកលើទស្សនវិស័យខាងលើ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថាបន្តងើបឡើងបន្ថែមទៀតក្នុងអត្រាប្រមាណ៥%នៅឆ្នាំ២០២២ ហើយអតិផរណាសម្រាប់ឆ្នាំ២០២២ត្រូវបានធនាគារព្យាករណ៍ថានឹងមានអត្រា២,៦%ដោយសារកំណើនទាបនៃក្រុមម្ហូបអាហារ ដែលជំរុញដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធ និងប្រេងឥន្ធនៈ ហើយអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៧៥រៀលក្នុង១ដុល្លារអាមេរិក។
សម្រាប់ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយគាំទ្រនានា សំដៅបន្តពង្រឹងការចូលរួមរបស់ប្រព័ន្ធធនាគារក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចព្រមទាំងរក្សាស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងការផ្តល់នូវកាលានុវត្តភាពនៃឌីជីថលូបនីយកម្មដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ប្រព័ន្ធធនាគារនឹងចាប់យកឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីធ្វើទំនើបកម្មសេវា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមគន្លងប្រក្រតីថ្មី និងដើម្បីរួមចំណែកគាំទ្រក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១ -២០៣៥ របស់រាជរដ្ឋាភិបាល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា

អាល្លឺម៉ង់គ្រោងទិញមីស៊ីលដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារបានជាង ១,០០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
អាល្លឺម៉ង់ត្រូវបានរាយការណ៍ថា កំពុងរៀបចំទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ខណៈទីក្រុងបែរឡាំងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content