តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា ខណៈដែលរបាយការណ៍បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការព្យាករណ៍។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល។ Tamas Varga ឈ្មួញកណ្តាលប្រេង PVM លើកឡើងថា ទោះបីជារូបភាពបច្ចុប្បន្នមិនគួរឱ្យចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែវាមានសញ្ញានៃក្តីសង្ឃឹមដែលបង្ហាញពីភាពវិជ្ជមានបន្ថែមទៀតនៅពេលអនាគត។

យ៉ាងណាមិញ តម្លៃប្រេងពីរនេះបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់មានពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបាននាំឱ្យមានភ្លើងឆេះស្ថានីយប្រេងនៅកំពង់ផែរុស្ស៊ីដ៏សំខាន់មួយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានព្រមានអំពីសង្រ្គាមដែលអាចកើតមានជាមួយក្រុម Hezbollah របស់ប្រទេសលីបង់ ទោះបីជាសហរដ្ឋអាមេរិកព្យាយាមបញ្ចៀសជម្លោះរវាងអ៊ីស្រាអែល និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ។ ប្រសិនបើសង្គ្រាមកាន់តែកើនឡើង នោះវានឹងបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់នៅក្នុងតំបន់ផលិតប្រេង។ លោក Bart Melek ប្រធានយុទ្ធសាស្រ្តនៅធនាគារ TD Bank លើកឡើងថា ការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងបន្ថែមហានិភ័យផ្គត់ផ្គង់មួយចំនួនដល់តម្រូវការប្រេង។

នៅក្នុងសប្តាហ៍នេះផងដែរ ទិន្នន័យរបស់ប្រទេសចិនបានបង្ហាញថា ទិន្នផលឧស្សាហកម្មនៅខែឧសភាបានធ្លាក់ចុះ ប៉ុន្តែការលក់រាយដែលជារង្វាស់នៃការប្រើប្រាស់បានកើនឡើងលឿនបំផុតចាប់តាំងពីខែកុម្ភៈ។ ស្របពេលនេះដែរ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ២,៥ លានបារ៉ែលនៅសប្តាហ៍នេះលើសពីការព្យាករណ៍ ២,២ លានបារ៉ែល ខណៈដែលស្តុកប្រេងសាំងបានធ្លាក់ចុះសល់ត្រឹម ១,០៧ លានបារ៉ែល។ មិនត្រឹមតែប៉ុណ្ណោះ Rystad Energy បានព្យាករណ៍ថាកំណើនការផ្គត់ផ្គង់ប្រេងពិភពលោកនឹងថយចុះនៅឆ្នាំនេះ និងអាចដល់ឆ្នាំបន្ទាប់ ដោយសារតែការបន្តកាត់បន្ថយការស្ម័គ្រចិត្តរបស់អង្គការ OPEC + ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី