តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

បរទេស៖ តម្លៃ​ប្រេង​​ឡើង​ថ្លៃបន្តិច ខណៈដែលវិនិយោគិនរំពឺងពីការកាត់បន្ថយអត្រាការប្រាក់ពី​ធនាគារ​កណ្តាល​អាម៉េរិក និង រង់ចាំមើល​ការ​ចរចា​សន្តិភាពរុស្ស៊ី-​អ៊ុយក្រែន។  នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ដុល្លារខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល។ បន្ថែមពីនេះ ទីផ្សារប្រេងឆៅរបស់អាម៉េរិកឡើងថ្លៃបន្ថែមជាង ១ ដុល្លារក្នុងមួយបារ៉ែល ដោយសារការកើនឡើងនៃក្តីសង្ឃឹមថា ធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់បន្ទាប់ពីទិន្នន័យបង្ហាញពីការធ្លាក់ចុះនៅក្នុងទីផ្សារការងារ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រាក់ដុល្លារធ្លាក់ថ្លៃរយៈពេល ១០ ថ្ងៃជាប់ៗគ្នា ធៀបនឹងរូបិយប័ណ្ណសំខាន់ៗ ដែលធ្វើឲ្យប្រេងឆៅ​អាម៉េរិកមានតម្លៃថោកសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត។

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Price Futures Group លើកឡើងថា៖ វិនិយោគិនកំពុងរង់ចាំមើលការកាត់បន្ថយអត្រាការប្រាក់ជាងអ្វីៗផ្សេងទាំងអស់នាពេលឥឡូវនេះ ដែលជំរុញឱ្យតម្លៃប្រេងឆៅឡើងថ្លៃ។ លើសពីនេះ ការកើនឡើងនៃភាពតានតឹងផ្នែកយោធារវាងអាម៉េរិក និងវេណេហ្ស៊ុយអេឡាក៏ជាចំណែកធ្វើឲ្យតម្លៃប្រេងឡើងថ្លៃផងដែរ ដោយ​សារ​មានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនឹងធ្លាក់ចុះ។

កត្តាមួយទៀតដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ គឺការជាប់គាំងនៃផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ខណៈដែលកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីហាក់ដូចមិនបង្ហាញពីសញ្ញាបញ្ចប់សង្គ្រាមនោះទេ។ កាលពីថ្ងៃពុធថា អ៊ុយក្រែនបានវាយប្រហារបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ី ដែលជាការវាយប្រហារលើកទី ៥ ទៅលើបំពង់បង្ហូរប្រេងរបស់រុស្ស៊ីបញ្ជូនទៅកាន់ប្រទេស​ហុងគ្រី និងស្លូវ៉ាគី។ ទីភ្នាក់ងារប្រឹក្សា Kpler ព្យាករថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី នឹងធ្វើឲ្យការចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះដល់ប្រហែល ៥ លានបារ៉ែលក្នុងមួយថ្ងៃចន្លោះខែកញ្ញា ដល់ ខែវិច្ឆិកា ដោយទិន្នផលប្រេងសាំងរងការប៉ះពាល់ខ្លាំងបំផុត។កាលពីមុន ការកើនឡើងនៃក្តីសង្ឃឹមសម្រាប់កិច្ចចរចាសន្តិភាពបានធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃ​ ដោយសារពាណិជ្ជករមើលឃើញថា កិច្ចព្រមព្រៀងមួយនឹងអនុញ្ញាតឱ្យប្រេងរុស្ស៊ីត្រឡប់ទៅទីផ្សារពិភពលោកដែលមានការផ្គត់ផ្គង់លើសតម្រូវការស្រាប់ទៅហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *