ជើងហោះហើរត្រង់ភ្នំពេញ-ហាណូយ ជួយជំរុញពាណិជ្ជកម្ម និងផ្តល់ជម្រើសកាន់តែប្រសើរសម្រាប់អ្នកដំណើរ

ភ្នំពេញ ៖ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបើកសម្ពោធជើងហោះហើរទី១របស់ខ្លួនដោយភ្ជាប់ពីរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជើងហោះហើរដំបូងលេខ VN922 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង០៨៖០០យប់ ថ្ងៃទី២៧ ខែតុលា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅម៉ោង ៩៖៥៥យប់ថ្ងៃដដែល។ គួរឱ្យដឹងថា ពីមុនអ្នកដំណើរដែលចង់ហោះហើរពីហាណូយទៅភ្នំពេញ ត្រូវឆ្លងកាត់នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តាមផ្លូវហោះហើរឆ្លងកាត់ឥណ្ឌូចិន។

ផ្លូវហោះហើរត្រង់ថ្មីនេះ មិនត្រឹមតែកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវអាកាសដ៏សំខាន់មួយដើម្បីជំរុញពាណិជ្ជកម្ម និងទេសចររវាងកម្ពុជា និងវៀតណាមផងដែរ។

យោងតាមផែនការ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងដំណើរការផ្លូវនេះ៤ជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះទំនើប Airbus A321។ ផ្លូវថ្មីនេះ បង្កើនចំនួនផ្លូវសរុបរវាងប្រទេសវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដល់ទៅ៥ផ្លូវ ក្នុងនោះមានផ្លូវផ្ទាល់ចំនួន ៤៖ ហាណូយ/ហូជីមិញ ទៅកាន់ទីក្រុងភ្នំពេញ។ ទីក្រុងហាណូយ/ហូជីមិញ ទៅខេត្តសៀមរាប និងជើងហោះហើរឆ្លងកាត់ឥណ្ឌូចិន។ ចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរឡើងដល់ ៨៦ ក្នុងមួយសប្តាហ៍។

ផ្លូវហោះហើររវាងប្រទេសកម្ពុជា និងវៀតណាម មានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលចង់បញ្ចូលគ្នានូវការរុករកប្រទេសវៀតណាម ជាមួយនឹងទិសដៅផ្សេងទៀតនៅក្នុងតំបន់ ដូចជាមកពីប្រទេសជប៉ុន និងកូរ៉េ អូស្ត្រាលី អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។

លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានមានប្រសាសន៍ថា៖ ផ្លូវហោះហើរត្រង់រវាងរដ្ឋធានីទាំងពីរនឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។ ក្រៅពីធ្វើជាស្ពានភូមិសាស្ត្រសម្រាប់អ្នកដំណើរ​ និងទំនិញ ផ្លូវហោះហើរត្រង់ក៏ជា «ឯកអគ្គរដ្ឋទូត» ដែលសកម្មជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ ជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

លោក Dang Ngoc Hoa បានបញ្ជាក់ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ នឹងផ្តោតលើការលើកកម្ពស់តួនាទីរបស់ខ្លួនជា «ស្ពាន» ដើម្បីរួមចំណែកលើកកម្ពស់យ៉ាងទូលំទូលាយ សេដ្ឋកិច្ច-សង្គម-វប្បធម៌ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការជាអ្នកជិតខាងរវាងប្រទេសទាំងពីរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) នៃកម្ពុជា បានមានប្រសាសន៍ថា ការបើកផ្លូវហោះហើរនេះ នឹងរួមចំណែកសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ជម្រើសកាន់តែប្រសើរឡើងសម្រាប់អ្នកដំណើរតាមផ្លូវអាកាសក៏ដូចជាជំរុញវិស័យសេដ្ឋកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ