សម្តេចធិបតី ៖ ការកើនឡើងបរិមាណត្រី កើតពីការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ បានធានាដល់ការផ្គត់ផ្គង់ និងសន្តិសុខស្បៀង

តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកើនឡើងនៃបរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ បានធានាដល់ការផ្គត់ផ្គង់តម្រូវការ និងតម្លៃ នៅលើទីផ្សារ ហើយក៏ជាការធានាដល់សន្តិសុខស្បៀងផងដែរ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៃពិធី “ទិវាមច្ឆជាតិ លើកទី២០” ដែលប្រព្រឹត្តនៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ៖ ការកើនឡើងនូវបរិមាណត្រី ជាលទ្ធផលដែលកើតចេញពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលគួរឱ្យរីករាយនោះ គឺបរិមាណត្រីមានការកើនឡើងច្រើនអាចលក់នៅលើទីផ្សារ និងរក្សាបានតម្លៃសមរម្យ។

សម្តេចធិបតី បានបញ្ជាក់ថា ៖

«ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អ​ណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ នេះគឺជាបញ្ហា។ កម្ពុជាក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ សន្តិភាព និងគោលនយោបាយ។ ជាក់ស្តែង ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម តែបច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និងនាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ»។

ជារួម សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀងសម្រា​ប់​ប្រជាជនប្រើប្រាស់ផង និងសម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែកដល់ការអភិវឌ្ឍប្រ​ទេស​ជាតិ។ ជាមួយនេះ កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមានដូចជា៖ ដីកសិកម្មមិនយកពន្ធ សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម។

សម្តេចធិបតី បានថ្លែងថា ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាល​នៅតែបន្តផ្តល់អាទិភាព ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវា​ង​កា​រ​អភិរក្ស និងការអភិវឌ្ឍ។ ដូច្នេះកម្ពុជា នឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ។

នៅក្នុងឱកាសជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័ន កងយោធពលខេមរភូមិន្ទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតី «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅរួមក្នុងការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសនេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ សំដៅពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ ​ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *