ការជំរុញកិច្ចអភិវឌ្ឍវិស័យស្រូវអង្ករ គឺកសាងច្រវាក់តម្លៃផលិតកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ វិស័យកសិកម្មនៅតែជាចលករសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រ​កា​សពីការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មី សម្រាប់ការអភិវឌ្ឍន៍កសិកម្ម សំដៅលើកកម្ពស់វិស័យកសិកម្មពីគ្រួសារទៅជាកសិកម្មពាណិជ្ជកម្ម និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករតាមរយៈផលិតផលបន្ថែមតម្លៃ។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្មប្រសើរថែមទៀត តាមរយ:ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មរួមមានដូចជា ៖

១-ការកសាងច្រវាក់តម្លៃផលិតកម្មកសិកម្មដើម្បីផលប្រយោជន៍តួអង្គទាំងអស់

២-ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ និងសម្របសម្រួលការចូលរួមរបស់កសិករក្នុងការកសាងច្រវាក់តម្លៃផលិតកម្ម

៣-ការកសាងសហគមន៍ទំនើប ដើម្បីដោះស្រាយបញ្ហាទុន ទីផ្សារ ធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ការកសាងសហគមន៍ទំនើបដើម្បីដោះស្រាយបញ្ហាទុន ទីផ្សារធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម បាន និងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រា​ប់ទីផ្សារអង្ករប្រទេសចិន ដើម្បីជំរុញបរិមាណឱ្យកើនឡើង២០ភាគរយ បន្ថែមទៀត សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។ 

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីពេលថ្មីៗនេះថា ៖ ក្រសួង​កំពុងពិនិត្យឡើងវិញនូវលទ្ធផលដំឡើងកម្រិតបរិ​មាណនាំចេញអង្ករចំនួន២០ភាគរយបន្ថែមទៅកាន់ទីផ្សារចិន ខណៈដែលពីមុននេះការនាំចេញអង្ករទៅចិនស្ថិតនៅក្នុងបរិមាណ​៤០ម៉ឺន​តោនរួចហើយ។

នេះជាការអនុវត្តនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ២០១៩-២០​២​៣ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដាភិបាល ដែលផ្តោតសំខាន់លើការពង្រឹងទីផ្សាចាស់ និងពង្រីកទីផ្សារថ្មី គួបផ្សំនឹងការធ្វើពិពិធកម្មទំនិញ និងទីផ្សារតាមរយៈការចុះកិច្ចព្រមសេរីទ្វេភាគីកម្ពុជា-ចិន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វភាគី និងពហុភាគីដទៃទៀត។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើង​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីវិស័យស្រូវអង្ករកម្ពុជាមានភាពប្រ​កួតប្រជែង ដែលមានការលើកទឹកចិត្តផ្នែកពន្ធដារ និងអាករដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញតាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល៥ឆ្នាំបន្ថែមទៀតសម្រាប់សហគ្រាសដែលអស់អាណត្តិ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ថា ៖‍ ការផ្តល់កូតានាំចូលអង្ករពីកម្ពុជារបស់មិត្តចិន បានជួយជំរុញការអភិវឌ្ឍវិស័យស្រូវអង្កររបស់ក​ម្ពុជា។ ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ មិត្តចិនបានផ្តល់កូតាចំនួន៦លើករួចមកហើយ​ ដោយឡែកលើកទី០៧នេះ សង្ឃឹមថានឹងទទួលបានបន្ថែមចំនួន ២០ភាគរយ ដែលនឹងជំរុញដល់កំណើននៃការនាំចេញអង្កររបស់កម្ពុជា។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា CRF សម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា គឺមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន១៣០ មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ។​ ចំណែកសមត្ថភាពកិនកែច្នៃវិញមានចំនួន ១២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់​សម្ងួតស្រូវបានចំនួនជាង ៤២ ០០០តោនក្នុងមួយថ្ងៃ។

លើសពីនេះ រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់រោងចក្រកិនស្រូវនៅកម្ពុជាទាំងអស់ក្នុងការកិនកែច្នៃ និងផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖ សម្រាប់រោងចក្រ ឃ្លាំងស្តុក និងឡសម្ងួត ដែលមានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដារទីផ្សារអន្តរជាតិ មានបរិមាណសមស្របហើយ ក្នុងស្ថានភាពបច្ចុប្បន្ន តែអ្វីដែលនៅខ្វះ គឺទុនក្នុងការប្រមូលទិញស្រូវស្តុក សម្រាប់កែច្នៃនាំចេញ និងការដែលធ្វើយ៉ាងឱ្យថ្លៃដើម នៃការកែច្នៃ និងការដឹកជញ្ជូន នៅតែជាបញ្ហាប្រឈមនៅឡើយ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន