រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អដូចត្រីធម្មជាតិនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចិញ្ចឹមត្រីដែលធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបាននូវសុវត្ថិភាព គុណភាព និងមានរសជាតិឆ្ងាញ់មិនចាញ់ត្រីធម្មជាតិឡើយ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្យល់ ការអប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ។

ក្នុងពេលពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹមតាមលក្ខណៈបច្ចេកទេសក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅខេត្តព្រៃវែងនាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា បានណែនាំមជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីក ពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖

«ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សាគឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត»។

ទន្ទឹមនឹងការអភិរក្ស និងបង្កាត់ពូជបន្ថែមនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវឱ្យចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឱ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឱ្យពូជត្រីកម្រនេះមានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា “ទីណាមានទឹក ទីនោះមានត្រី”។ 

សូមជម្រាបជូនថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយក មកអភិរក្សផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេស ៣ នៅអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz