ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីភាពជឿជាក់ការ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប (RCEP) នឹងជួយធ្វើកំណែទម្រង់ប្រទេសកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៅពេលខាងមុខ ខណៈកម្ពុជានឹងអាចចាកចេញពីប្រទេសកម្រិតអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៨ តាមរយៈការបង្កើតក្របខ័ណ្ឌគតិយុត្តទំនើបថ្មី។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា RCEP នឹងជួយការនាំចេញរបស់កម្ពុជាកាន់តែមានភាពទូលាយ ដោយហេតុវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ដែលអាចជំរុញការវិនិយោគក្នុងស្រុកកាន់តែកើនឡើង ក៏ដូចជាការវិនិយោគពីក្រៅស្រុកផងដែរ។ ក្នុងន័យនេះ RCEP អាចចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងស្រុកច្រើនជាងមុន ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជួយធានាបាននូវប្រសិទ្ធភាពក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៨ ខាងមុខនោះ។

លោកបណ្ឌិតបានថ្លែងបញ្ជាក់ថា ៖
“កិច្ចព្រមព្រៀង RCEP នឹងឈានទៅទប់ស្កាត់នយោបាយគាំពារនិយមរបស់ប្រទេសនានា ដែលបានរៀបយុទ្ធសាស្ត្របិទផ្លូវពាណិជ្ជកម្មប្រទេសដៃគូប្រកួតប្រជែង។ RCEP បានកាត់ផ្តាច់រនាំងគាំពារនិយម ព្រោះប្រទេសជាសមាជិកដ៏ច្រើនអាចធ្វើពាណិជ្ជកម្មនឹងគ្នាបានដោយសេរី ដែលអាចជំរុញកំណើនទីផ្សារផលិតផលរបស់ប្រទេសជាសមាជិករួមនឹងកម្ពុជាផងដែរ”
កិច្ចព្រមព្រៀងភាពជាដៃគូរគ្រប់ជ្រុងជ្រោយតំបន់ RCEP ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្តើមការចរចាជាផ្លូវការក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១២ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីឌីអូ (Online Conference) ខណៈវៀតណាមធ្វើជាម្ចាស់ផ្ទះ។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយ សម្រាប់កម្ពុជា។
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តាមរយៈការទាញប្រយោជន៍ជាអតិបរិមានៃពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP នឹងជួយកម្ពុជាឱ្យចាកចេញពីប្រទេសដែលមានកម្រិតអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៨ ប្រកបដោយប្រសិទ្ធខ្ពស់ ដោយសារបង្កើតជាក្របខ័ណ្ឌគតិយុត្តទំនើបថ្មី។
ឯកឧត្តម បានគូសបញ្ជាក់ថា៖
“យើងនឹងអាចបង្កើតជាក្របខ័ណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធច្បាប់ គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០”
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ មានដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងចិន និងណូវែលហ្សេឡង់ គ្របដណ្តប់ ប្រជាជនប្រមាណ ២,២ពាន់លាននាក់ ឬស្មើ ៣០% នៃចំនួនប្រជាជនលើពិភពលោក និងមាន ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ទ្រីលានដុល្លារ ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content