រុស្ស៊ី រកចំណូលពីការនាំចេញប្រេងបានច្រើនជាងមុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា រុស្ស៊ី រកចំណូលពីការនាំចេញប្រេងបានច្រើននៅក្នុងខែតុលា ដែលច្រើនជាងបរិមាណប៉ុន្មានខែមុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន។

កាលពីខែតុលាកន្លងទៅនេះ រុស្ស៊ីរកចំណូលបានពីប្រេងសុទ្ធចំនួន ១១,៣ ពាន់លានដុល្លារ ដែលច្រើនជាចំណូលក្នុងខែណាមួយមុនពេលខ្លួនឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រាក់ចំណូលដែលរកបានក្នុងខែតុលាក៏ជាចំនួនខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២២ នៅពេលដែលតម្លៃមានការប្រែប្រួលខ្លាំងបន្ទាប់ពីការផ្ទុះសង្រ្គាម។ ផ្អែកលើទិន្នន័យផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបង្ហាញថា ការនាំចេញប្រេងក្នុងខែតុលារបស់រុស្ស៊ីមានចំនួនប្រហែលមួយភាគបីនៃចំណូលថវិកាសរុបរបស់ប្រទេសសម្រាប់ខែនោះ។

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃការលក់​ប្រេង​របស់​ក្រុង​ម៉ូស្គូ​ក្នុង​ខែ​តុលា​បាន​កើត​ឡើង​ជិត​មួយ​ឆ្នាំ​បន្ទាប់​ពី​ក្រុមប្រទេស G7 បាន​កំណត់​តម្លៃ​ ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ការរឹតបន្តឹងនេះមានគោលបំណងកំណត់ប្រាក់ចំណូលប្រេងដែលរុស្ស៊ីនឹងត្រូវចំណាយលើសង្រ្គាម ខណៈពេលដែលនៅតែរក្សាទីផ្សារជួញដូរប្រេងពិភពលោក។ លើសពីនេះ វិធានការនេះក៏រឹតបន្តឹងលើសេវាធានារ៉ាប់រង និងការដឹកជញ្ជូនសម្រាប់កប៉ាល់ដឹកប្រេងដែលលក់លើសពីតម្លៃផងដែរ។

ទោះបីជាយ៉ាងណាក្តី ៩៩ ភាគរយនៃការនាំចេញប្រេងរបស់រុស្ស៊ីក្នុងខែតុលាបានលក់លើសពីតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ បន្ថែមពីនេះ ប្រេងនាំចេញពីកំពង់ផែធំៗរបស់រុស្ស៊ីលក់ក្នុងតម្លៃជាមធ្យម ៧៩,៤០ ដុល្លារក្នុងមួយបារ៉ែល ដោយការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី​ត្រូវ​បាន​ជំរុញ​ដោយ​ក្រុម​នាវាដឹក​ទំនិញងងឹត ដោយសារពួកគេបានបិទប្រព័ន្ធតាមដានរបស់ពួកគេ ឬកំពុងលាក់អត្តសញ្ញាណរបស់ពួកគេដោយចេតនា។

ទន្ទឹមនឹងនេះ ក្រុមនាវាងងឹតបានដឹកជញ្ជូនប្រហែល ៤៥ ភាគរយនៃការនាំចេញប្រេងរបស់រុស្ស៊ីនៅឆ្នាំនេះ ខណៈដែលរុស្ស៊ីបញ្ចៀសពីការដាក់ទណ្ឌកម្មដោយងាកចេញពីទីផ្សារធំពីមុនរបស់ខ្លួននៅអឺរ៉ុប ហើយប្តូរទិសដៅទៅកាន់ទីផ្សារជំនួសដូចជាឥណ្ឌា និងចិន។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ថាមពលរបស់រុស្ស៊ីបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពធន់នៅក្នុងរយៈពេល ២១ ខែ ចាប់តាំងពីប្រទេសនេះទទួលរងនូវទណ្ឌកម្មដ៏ខ្លាំងក្លាពីលោកខាងលិច។ ការប៉ាន់ប្រមាណជាផ្លូវការបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានកើនឡើង ៥,៥ ភាគរយនៅក្នុងត្រីមាសទី ៣ ដែលផ្ទុយពីការធ្លាក់ចុះ ៣,៥ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ស្ថិតិសេដ្ឋកិច្ចផ្លូវការរបស់រុស្ស៊ីពិបាកក្នុងវាយតម្លៃទៅលើកំណើនដ៏ច្រើនបែបនេះ ដោយសារប្រទេសនេះចំណាយច្រើនលើផ្នែកយោធា និងរដ្ឋាភិបាល។ លោក Igor Lipsits សេដ្ឋវិទូរុស្ស៊ីម្នាក់ក៏បានលើកឡើងដែរថា ស្ថានភាពពិតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសគឺអាក្រក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច