/www/wwwroot/economy.ams.com.kh/wp-content/themes/vodi/header-v3.php on line 188
" class="wp-singular post-template post-template-templates post-template-economic-template post-template-templateseconomic-template-php single single-post postid-103301 single-format-standard wp-custom-logo wp-embed-responsive wp-theme-vodi wp-child-theme-vodi-child masvideos-no-js non-logged-in group-blog sidebar-right light">

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យកសិកម្មនៅតែបន្តភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំ និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាស្មុគស្មាញខាងផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា ខណៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង បណ្តាលឱ្យមានវិបត្តិស្បៀងអាហារ ដែលញ៉ាំងឱ្យមានការព្រួយបារម្ភធ្វើឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ។

ក្នុងនោះជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនប្រមាណ ៦% ជាងឆ្នាំ២០២២ ដែលក្នុងនោះដំណាំស្រូវបាន១២,៤៩ លានតោន អតិរេកចំនួន ៦,៩៩ លានតោន។ កម្ពុជា ក៏បាននាំចេញផលិត​ផល​កសិកម្មបានជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់ លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% ជាងឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ប្រជាកសិករនៅទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបាន ក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។

សម្តេចធិបតី ក៏បានកត់សម្គាល់ឃើញថា ក្នុងកិច្ចខិតខំប្រឹងប្រែង ការអភិរក្ស និងការបង្ក្រាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយសម្តេចបានអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងការទទួលផលជាវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅក្នុងឆ្នាំ២០២៣កន្លងទៅ ។

ព្រមជាមួយគ្នានេះដែរ ការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះ និងកម្រទៅក្នុងធម្មជាតិ ហើយសម្តេចក៏សង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តន៍នៅក្នុងស្រទាប់ប្រជាពលរដ្ឋ អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សាធនធានធម្មជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព សំដៅធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាមូលដ្ឋា​ន​គ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ។

នៅគ្រប់ដំណាក់កាលទាំងអស់ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦សម្រាប់វិស័យ​កសិកម្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការលើកស្ទួយផលិត​កម្មកសិកម្ម រកទីផ្សារ និងរក្សា លំនឹងថ្លៃកសិផល ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃ ផលិតផលកសិកម្ម និងធានាតុល្យភាពនៃការផ្គត់ផ្គង់និងតម្រូវការ ដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីដោះស្រាយបញ្ហា ប្រឈម ពាក់ព័ន្ធនឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី

កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី