ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ នៅសណ្ឋាគារ សុខា។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មម។


សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនពេលបន្ទាប់នេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងរដូវកាលបៃតង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/07/2026
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ

នាយករដ្ឋមន្ត្រីប៊ុលហ្គារី គាំទ្រលោកស្រី Iliana Yotova ជាបេក្ខភាពប្រធានាធិបតី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/07/2026
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថា គណបក្ស Progressive Bulgaria (PB) របស់លោក នឹងគាំទ្រលោកស្រី Iliana Yotova ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ខាងមុខ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content