ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត កើនឡើងពី ៧,៧២ លានបារ៉ែលដល់ ៧,៧៧ លានបារ៉ែលក្នុងមួយថ្ងៃ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Arab News បានរាយការណ៍ថា កាលពីខែតុលាកន្លងទៅនេះ ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានកើនឡើងពី ៧,៧២ លានបារ៉ែលដល់ ៧,៧៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣០ ខែ ដោយសារតម្រូវការប្រេងជាសកលបានកើនឡើង។

ផ្អែកទៅលើទិន្នន័យពី JODI បានកត់សម្គាល់ឃើញថា កំណើននៃការនាំចេញត្រូវបានជំរុញជាចម្បងដោយសារកំណើនតម្រូវការបានកើនឡើងនៅក្នុងប្រទេសធំៗដូចជា សហភាពអឺរ៉ុប ចិន សហរដ្ឋអាមេរិក និងឥណ្ឌាជាដើម។ ទោះជាយ៉ាងណាក្តី គេបានកត់សម្គាល់ថា ផលិតកម្មប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានបន្ថយមកសល់ត្រឹម ១០,៩៦ លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដោយសារការអនុវត្តវិធានការកាត់បន្ថយផលិតកម្មប្រេង។ ការនាំចូលបេ្រងមកកាន់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះមកត្រឹម ២,៦៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលការនាំចេញផលិតផលប្រេងជាសរុបបានកើនឡើងដល់ ១,៥៨ លានបារ៉ែលក្នុងមួយថ្ងៃ។

កាលពីដើមខែធ្នូនេះ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ឬ ហៅកាត់ថា OPEC+ បានយល់ព្រមគ្នានៅតែរក្សាទិន្នផលប្រេងដែលខ្លួនផលិត បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ប្រហែល ២ ភាគរយនៃតម្រូវការពិភពលោក ដែលត្រូវបានអនុវត្តពីខែវិច្ឆិការហូតដល់ចុងឆ្នាំ២០២៣។ កាលពីខែតុលាកន្លងទៅនេះ តម្រូវការសកលគឺនៅកម្រិត ៩៩ ភាគរយ ខណៈដែលផលិតកម្មប្រេងឆៅមានត្រឹមតែ ៩៦ ភាគរយតែប៉ុណ្ណោះ។

យោងទៅតាមប្រភពដដែលបានបង្ហាញផងដែរថា ផលិតកម្មប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹម ៩,៨៨ លានបារ៉ែល ដោយសារតែជម្លោះជាមួយនឹងអ៊ុយក្រែន ដែលធ្វើឱ្យប្រទេសអឺរ៉ុបជាច្រើនផ្អាកការនាំចូលថាមពលពីរុស្ស៊ី។

កាលពីខែតុលាកន្លងទៅនេះ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ី តម្រូវការប្រេងនៅចិនបានកើនឡើង ៥១៨,០០០ បារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀត ហើយការនាំចូលប្រេងឆៅបានកើនឡើងដល់ ១០,១៩ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ខែ។ នៅសហរដ្ឋអាមេរិក ការផលិតប្រេងឆៅបានធ្លាក់ចុះមកត្រឹម ១១,៩៧ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលតម្រូវការប្រេងបានកើនឡើងចំនួន ៦២១,០០០ បារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ ។ ដោយឡែក តម្រូវការហ្គាសធម្មជាតិជាសកលបានកើនឡើង ៥,៨ ពាន់លានម៉ែត្រគូបកាលពីខែតុលាកន្លងទៅនេះផងដែរ ខណៈដែលផលិតកម្មហ្គាសបានស្ទុះងើបឡើងបន្តិចវិញ។ ទន្ទឹមនឹងនេះដែរ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ OPEC បានកត់សម្គាល់ថា តម្រូវការប្រេងនៅឆ្នាំ២០២៣ នឹងកើនឡើងដល់  ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ប្រហែល ២,៣ ភាគរយនៃតម្រូវការពិភពលោកបន្ថែមទៀត។ អង្គការ OPEC បានបន្ថែមដែរថា បើទោះបីជាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកមានកម្រិតខ្ពស់ និងប្រឈមហានិភ័យនៃកំណើននៅក្នុងសេដ្ឋកិច្ចសំខាន់ៗនៅតែផ្អៀងទៅរកការធ្លាក់ចុះក៏ដោយ ប៉ុន្តែវាអាចនឹងមានកត្តាមួយចំនួនដែលអាចទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបន្តនាពេលអនាគតខាងមុខបានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ