គម្រោង​វិនិយោគចំនួន៧ មានទុនសរុប​ ៣៥០លានដុល្លារ​ ស្នើ​សុំចុះ​បញ្ជីវិនិយោគក្នុង​ខេត្ត​ចំនួន៤

ភ្នំពេញ ៖ គម្រោង​វិនិយោគចំនួន៧​ ដែលមានទុន​ចុះបញ្ជី​វិនិយោគសរុបប្រមាណ ៣៥០​លានដុល្លារអាម៉េរិក បាន​សម្រេច​ចិត្តជ្រើសរើសយកខេត្តចំនួន៤ ជាទីតាំងសម្រាប់ការ​វិនិយោគរបស់ខ្លួន ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​លើក​យកមក​ប្រជុំ​ពិនិត្យ​ និងពិភាក្សា​ដើម្បី​​សម្រេច​ ។​

បើតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២៥ បាន​ឱ្យដឹងថា គម្រោង​វិនិយោគទាំង​៧ ​ដែល​បានដាក់ស្នើ​សុំ​វិនិយោគ​នៅក្នុង​​ខេត្តចំនួន​៤នោះរួមមាន ខេត្ត​តាកែវ ខេត្ត​កណ្ដាល ខេត្ត​កំពង់ឆ្នាំង និងខេត្ត​ត្បូងឃ្មុំ​ ។

កាលពីថ្ងៃទី​៣០ កក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា ​បានរៀ​ប​ចំ​កិ​ច្ចប្រ​ជុំច្រកចេញចូលតែមួយ ដើម្បី​ពិនិ​ត្យ​ពិ​ភាក្សា​លើ​សំ​​ណើសុំ​ចុះ​បញ្ជី​គ​ម្រោ​​ង​វិ​និ​យោ​គ​មា​ន​ល​ក្ខ​ណៈ​សម្ប​ត្តិ​​គ្រ​ប់​គ្រា​ន់​ទាំង​ ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេ​ខា​ធិ​ការ​គ​​ណៈ​ក​ម្មា​ធិកា​​រ​វិ​និ​យោ​គ​ក​​ម្ពុ​ជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន ​និ​ង​​រ​ដ្ឋ​បា​លខេ​ត្តពាក់ព័ន្ធ។

យោងតាម​សេចក្ដីប្រកាស​ក្នុងកិច្ច​ប្រជុំ​នោះឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុ​ន​វិ​និ​យោគ​ស​រុ​ប​​ប្រមា​​ណ ​​៣​៥​​០លា​នដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង និងមានមុខស​​ញ្ញា​​វិ​និ​យោ​គក្នុ​ង​​វិ​ស័​យ​ក​សិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិត​ស​ម្ភា​​រៈ​កីទ្បា និងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិ​ត​គ្រឿ​​ងអ​គ្គិ​ស​​នីស​​ម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ) ។

គួរ​បញ្ជាក់ថា ត្រឹមរយៈ​ពេល​តែ​៦ខែប៉ុណ្ណោះ​ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​បញ្ជី​គម្រោង​វិនិយោគ​ជិត​ស្មើនឹង​ការ​ចុះបញ្ជី​គម្រោង​វិនិយោ​គក្នុងឆ្នាំ២០២៤​មួយឆ្នាំពេញទៅហើយ ដែល​មាន​ន័យ​ថា គម្រោង​ចុះបញ្ជី​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ ២០២៥​នេះ នឹង​មានចំនួន​ច្រើន​ជាង​ឆ្នាំ​២០២៤​និង​ឆ្នាំ​ក​ន្ល​ងៗទៅ ។​

ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បាន​មាន​ប្រ​សាស​ន៍​ឱ្យដឹងថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំដែលកម្ពុជា​ទទួលបានគម្រោង​វិនិយោគ​ច្រើន ដោយបានបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក៏កាន់តែច្រើន​ផងដែរ ។​

ឯកឧត្តមក៏បានអំពាវនាវ​ដល់​បណ្ដា​វិនិយោគ​ដែលកំពុងធ្វើប្រតិបត្តិការ​នៅក្នុងប្រទេស​កម្ពុជា និងត្រៀម​មក​បណ្ដា​ក់ទុនវិនិយោគ​នៅកម្ពុជា​សូមកុំមានការ​ព្រួយបារម្ភ​ចំពោះ​ពន្ធ​បដិការ​របស់អាមេរិក ដោយ​កម្ពុជា​នឹង​ព្យាយាម​សម្របសម្រួលជាមួយរដ្ឋាភិបាល​អាមេរិកដើម្បី​បញ្ចុះ​អត្រាពន្ធ​បន្ថែមផង និង​ស្វែងរកទីផ្សារ​ថ្មីសម្រាប់ទំនិញផលិតពីប្រទេស​កម្ពុជា​ផង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧


Leave a Reply

Your email address will not be published.Required fields are marked *