តំបន់​សេដ្ឋកិច្ច​ពិសេសថ្មី​១ ​តម្លៃជិត​១០០​លានដុល្លារ​​នឹង​លេច​រូប​រាង​ឡើ​ងតាមបណ្ដោយផ្លូវ​ជាតិលេខ ​៦​​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បានអនុញ្ញាត និងលើក​ទឹកចិត្តឱ្យ​វិនិយោគិន​ក្នុង ​និងក្រៅប្រទេស​​បង្កើត​តំបន់​សេដ្ឋកិច្ច​នៅតាម​បណ្ដាខេត្ត​ /ក្រុង ឱ្យ​បាន​ច្រើន​​ដើម្បី​ជំរុញការ​ផលិត និងបង្កើតការងារ​ដ​ល់​ប្រ​ជាពលរដ្ឋ​ ហើយជាលទ្ធផលក៏មានតំបន់សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ហើយបានដំណើរការ ​និងផ្ដ​ល់​ឱ​កា​ស​ការ​ងារ​​ជាច្រើនដល់ពលរដ្ឋ​ ។ ដោយឡែក ឆាប់ៗ​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីមួយទៀត ដែលមានតម្លៃជាង៩០​លាន​ដុ​ល្លា​រនឹង​លេចរូប​រាង​ឡើង​នៅតាមបណ្ដោយផ្លូវជាតិលេខ​៦​​ ហើយនឹ​ងផ្ដល់​ការងារ​ជាច្រើនដល់ពលរដ្ឋ​កម្ពុជា ។​

នៅក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ​និយោជិត​នៅខេត្តកំពង់​ចាម​កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម ​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានមានប្រសាសន៍ថា ថ្មីៗនេះ ខេត្ត​កំ​ព​ង់​ចាម​ទទួលបានការ​វិនិយោគ​លើតំបន់​សេដ្ឋកិច្ច​ពិសេស​ជាំង​ស៊ូ តាម​បណ្ដោយផ្លូវជាតិលេ​ខ៦​មានទុន​វិនិ​យោគ​សុរប​ប្រមាណ៩៦​,៤លានដុល្លារ​អាមេរិក មានផ្ទៃដី​ជាង​៦៨​ហិច​តា ។​

ឯកឧត្តម​បន្តថា តំបន់សេដ្ឋកិច្ចពិសេស​នេះ​នឹង​បង្កើតឱ្យ​មានកា​រទាក់ទាញរោងចក្រ​ សហគ្រាស​ជាច្រើនថែម​ទៀតមក​បង្កើត​នៅខេត្តកំពង់ចាម ដែលអាច​បង្កើត​ឱកាស​​ការងារ ​និង​បង្កើន​ប្រាក់ចំណូល​បន្ថែមទៀត​ជូន​ដល់​​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់​ចាម និងតំបន់​ជុំវិញ។

ឯកឧត្តម​បន្តទៀតថា​ តាមរយៈ​គោល​នយោបាយ​ក្នុងកា​រជំរុញ ការកសាង​រោងចក្រ​សហគ្រាស​នៅតា​មប​ណ្ដា​ខេត្ត​ ​ការ​បង្កើត​ការងារ ​និងមុខ​របរ​ជូនប្រជាពលរដ្ឋ​ឱ្យ​កាន់តែកៀក​ទៅនឹង​មូលដ្ឋាន​រស់នៅរបស់បងប្អូន​​កម្មករ​និយោជិត​នោះ រោងចក្រ​សហគ្រាស​ត្រូវបានពង្រាយ​ និងពង្រីក​ជា​បន្តបន្ទាប់​ទៅតាមបណ្ដាខេត្ត​ផ្សេងៗ ដែល​ក្នុងនោះ ចំនួនរោងចក្រ​បានកើនឡើង​ពី៦៤​រោងចក្រ​នៅក្នុងឆ្នាំ១៩៩៧ មានកម្មករនិយោជិត​ត្រឹមតែ​៨​ម៉ឺននាក់ មកដល់ពេលនេះ រោងចក្រ​បានកើនដល់​ ១៧,៦៨៤ រោងចក្រ​សហគ្រាស និងមានកម្មករ​និយោជិត​សរុ​បប្រមាណ ១លាន ​៥សែន​នាក់ ក្នុងនោះ​វិស័យ​វាយនភណ្ឌកាត់ដេរ​ ស្បែកជើង ផលិត​ផលធ្វើដំណើរ និងកាបូប មាន ១,៣៣៧​រោងចក្រ និងមានកម្មករ​និយោជិត​ជាង​៨៣​ម៉ឺននាក់ ដោយផ្ដល់​ប្រាក់ចំណូល​ក្នុងឆ្នាំ​ប្រមា​ណ ២,៦០០លានដុល្លារអាមេរិក​ ។

ឯកឧត្តម​បន្ថែម​ថា សម្រាប់ខេត្ត​កំពង់​ចាម​ រោងចក្រ​សហគ្រាស​សរុបមាន​ចំនួន​ ៥១៣រោងចក្រ​សហគ្រាស​ និងមានកម្មករ​និយោជិត​សរុប​ចំនួន ៤ម៉ឺន​ ១ពាន់នាក់​ និង​ផ្ដល់ជា​ប្រាក់ចំណូល​ប្រមាណ​ជា ១២៥លានដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ ក្នុងនោះគ្រាន់តែ​វិស័យវាយនភណ្ឌកាត់ដេរ​មួយមុខ​​ គឺមានរោងចក្រ​ដល់ទៅ​២០​រោង​ចក្រ​ និងមានកម្មករ​ប្រមាណជិត​ ៣ម៉ឹននាក់ ដោយផ្ដល់​ប្រាក់ចំណូល​ប្រមាណ ៨០​លានដុល្លារ​អាមេ​រិក​​ក្នុង​មួយ​ឆ្នាំ ។

សម្ដេចមហា​បវធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ផងដែរថា​ គោ​ល​នយោ​បាយ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជំរុញឱ្យ​បង្កើត​រោងចក្រ​នៅតាមបណ្ដា​ខេត្តឱ្យបានច្រើន ដើម្បី​បង្កើ​ត​ការងារ​ជូនប្រជាពលរដ្ឋ​នៅនឹ​ងកន្លែង​​ ដោយមិនចាំបាច់ធ្វើដំណើរចំណាកស្រុកទៅប្រទេស​ក្រៅ ឬទៅធ្វើកា​រនៅ​​រា​ជធានីភ្នំពេញ​ដែល​ត្រូ​វចំណាយលើថ្លៃឈ្នួល​ផ្ទះ ថ្លៃធ្វើ​ដំណើរ​ឆ្ងាយពីក្រុមគ្រួសារ​នោះឡើយ ។

សម្ដេច​បានជំរុញឱ្យ​ថ្នាក់ដឹកនាំ​តាមខេត្តត្រូវ​ទាក់ទាញវិនិយោគិន​បរទេស​ដែលមកដល់​កម្ពុជា​ឱ្យចូលទៅ​​បណ្ដាក់ទុន​នៅខេត្ត​របស់ខ្លួន​ ខណៈមន្ត្រីកំពូលៗ​ក៏បាន​​ទាក់ទាញ​វិនិយោគ​ចូលមកកម្ពុជា​​ឱ្យ​មកបណ្ដាក់ទុន​នៅតាមតំបន់សក្ដានុពលក្នុង​ប្រតេស​ក៏ច្រើន​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ