បច្ចេកវិទ្យាទូសម្ងួតពន្លឺព្រះអាទិត្យជួយបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃផលិតផលជលផលនៅកម្ពុជា

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំចងក្រង និងផ្សព្វផ្សាយជាសាធារណៈនូវសៀវភៅមគ្គទេសក៍ណែនាំបែបសាមញ្ញជាជំហានៗ​ដើម្បីបង្កើនប្រសិទ្ធភាពនៃការហាលសម្ងួតត្រី និងបង្គា ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ ពិសេសបង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃផលិតផលជលផល ខ្នាតតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាសម្ងួតដោយថាមពលព្រះអាទិត្យ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ UNIDO នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។

បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ ឬទូសម្ងួតពន្លឺព្រះអាទិត្យ​ (SDD)​ ផ្តល់លទ្ធភាពដល់សហគ្រាសកែច្នៃជលផលក្នុងការហាលសម្ងួតត្រី និងបង្គាបានកាន់តែប្រសើរ នៅគ្រប់លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្អាតល្អ កាត់បន្ថយការបាត់បង់ក្រោយប្រមូលផល និងលើកកម្ពស់គុណភាពផលិតផល។ ឈរលើ ទិដ្ឋភាព​នេះ គម្រោងបាន និងកំពុងជំរុញយ៉ាងសកម្មឱ្យសហគ្រាសកែច្នៃជលផលនៅកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យឱ្យបានកាន់តែទូលំទូលាយក្នុងគោលដៅ​បង្វែរពីការហាលសម្ងួត​បែបនៅទីវាលក្រោមពន្លឺព្រះអាទិត្យមកប្រើប្រាស់បច្ចេកវិទ្យាសម្ងួតថ្មីនេះវិញ។ គម្រោងនេះ គាំទ្រថវិកាដោយសហភាពអឺរ៉ុប(EU)។

បច្ចេកវិទ្យាទូសម្ងួតពន្លឺព្រះអាទិត្យ (SDD) ជួយសម្រួលដល់សហគ្រាសកែច្នៃជលផលដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជាការ​ហាលស្ងួតពេក ឬស្រពាប់ពេក ហានិភ័យនៃការចម្លងរោគ លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល​ និងការប្រើប្រាស់កម្លាំងពលកម្មច្រើន។ តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផល​ខ្នាតតូច និងមធ្យម (VCIS) គម្រោងផ្តល់ការគាំទ្រដល់សហគ្រាសកែច្នៃជលផល​ចំនួន ១០ ក្នុងខេត្តក្រុងចំនួន ៦ ​ជាមួយនឹងទូសម្ងួតពន្លឺព្រះអាទិត្យដើម្បីប្រើប្រាស់ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល តាម រយៈការ​បង្កើនផលិត​ភាព កែលម្អការអនុវត្តអនាម័យល្អ ជួយឱ្យផលិតផលត្រីងៀត និងបង្គាក្រៀមមានគុណភាព និងសុវត្ថិភាពល្អ។

ក្នុងគោលដៅចែករំលែក និងផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតដោយថាមពល ព្រះអាទិត្យ គម្រោងបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំផលិតសៀវភៅ​មគ្គទេសក៍ណែនាំបែបសាមញ្ញជា​ជំហានៗក្នុងការហាលសម្ងួតត្រី និងបង្គាដោយប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យ។ សៀវភៅមគ្គទេសន៍នេះត្រូវបានផ្តល់ជូន និងចែករំលែកជាមួយសហគ្រាសកែច្នៃជលផល  និងតួអង្គក្នុងខ្សែចង្វាក់តម្លៃជលផលក្រោយប្រមូល ផល ដើម្បីមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព និងទទួលបានផលិតផលដែលមានគុណភាព និងប្រកបដោយអនាម័យខ្ពស់។

លោកស្រី សុខ ឃីម ម្ចាស់សហគ្រាសផលិតត្រីងៀត ហេង ហ៊ត (សុខ ឃីម) នៅខេត្តសៀមរាបបានបញ្ជាក់ថា ​៖ ​

«សៀវភៅមគ្គទេសក៍នេះងាយយល់ និងងាយអនុវត្តតាម។ ខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួត ដោយថាមពលព្រះអាទិត្យបានយ៉ាងងាយស្រួល​ និងមានប្រសិទ្ធភាពក្នុងការបង្កើនគុណភាពផលិតផលត្រីងៀត ដែលជាលទ្ធផលវា​បង្កើនទំនុកចិត្តរបស់អតិថិជន និងការលក់ផងដែរ​។»

បន្ថែមលើសពីនេះទៀត តាមរយៈកិច្ចសហការ និងភាពជាដៃគូជាមួយគម្រោង SWITCH to Solar គម្រោង CAPFISH-Capture រួមជាមួយតួអង្គសំខាន់ៗ​ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFFs) ខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​(MFIs) ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ និងសហគ្រាសកែច្នៃជលផល បាន និងកំពុងខិតខំជំរុញគំនិតផ្តួចផ្តើមនេះ ធ្វើយ៉ាងណាឱ្យសហគ្រាសកែច្នៃផលផលិតផលជលផល និងផលិតផលកសិកម្មផ្សេងៗទៀតនៅកម្ពុជាទទួលយក និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានកាន់តែទូលំទូលាយក្រោមរូបភាពនៃការបណ្តាក់ទុនរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ