វិស័យឯកជននៅប្រទេសថៃ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នកំពុងដាំក្បាលចុះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា វិស័យឯកជនរបស់ប្រទេសថៃបានជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពង្រឹងស្ថិរភាពនយោបាយ និងស្ដារសេដ្ឋកិច្ចឡើងវិញ ដើម្បីកសាងទំនុកចិត្តអាជីវកម្មរយៈពេលវែង ខណៈពេលដែលបច្ចុប្បន្ននេះ កំពុងដាំក្បាលចុះ។ សូមជម្រាបដែរថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ០,៣% ប៉ុណ្ណោះក្នុងត្រីមាសទី ៤ ឆ្នាំនេះ ប្រសិនបើមិនមានវិធានការជំរុញបន្ថែមទៀតនោះទេ។

លោក Nava Chantanasurakon អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា បញ្ហាប្រឈមសំខាន់សម្រាប់រដ្ឋាភិបាលថ្មីនៅឆ្នាំក្រោយ គឺការប្រែក្លាយគោលនយោបាយរបស់ខ្លួនទៅជាលទ្ធផលជាក់ស្តែង ជាពិសេសតាមរយៈការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈដែលរដ្ឋាភិបាលថ្មីទទួលបានសំណើគោលនយោបាយពីវិស័យឯកជនជាច្រើន ប៉ុន្តែអ្វីដែលពួកគេចង់បានបំផុតគឺការជំរុញឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុក (Made in Thailand) ។ FTI បានលើកឡើងថា សមត្ថភាពផលិតក្នុងឧស្សាហកម្មមួយចំនួនបានធ្លាក់ចុះក្នុងកំឡុងត្រីមាសទី ៣ និងដើមត្រីមាសទី ៤ ដោយសារតម្រូវការក្នុងស្រុកធ្លាក់ចុះខ្សោយ ស្របពេលដែលការនាំចេញក៏ធ្លាក់ចុះយ៉ាងគំហុកផងដែរ។​

អ្នកស្រី Jareeporn Jarukornsakul ប្រធានគណៈកម្មាធិការប្រតិបត្តិនៃសាជីវកម្ម WHA បានលើកឡើងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដែលមានការប្រកួតប្រជែងខ្លាំង ដោយសារភាពមិនច្បាស់លាស់ទាំងក្នុងស្រុក និងពិភពលោក ជាពិសេសផលប៉ះពាល់នៃគោលនយោបាយសេដ្ឋកិច្ច និងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ នយោបាយគឺជាកត្តាហានិភ័យដ៏សំខាន់មួយទៀត ជាពិសេសការផ្លាស់ប្តូររដ្ឋាភិបាល និងការឈប់សម្រាករបស់សភារយៈពេលបួនខែ។ ដូច្នោះហើយ ថៃត្រូវការរដ្ឋាភិបាលខ្លាំងដែលយល់អំពីវិស័យធុរកិច្ចទាំងកម្រិតជាតិ និងពិភពលោក ដើម្បីពង្រឹងគោលនយោបាយឡើងវិញ។ ប្រសិនបើរដ្ឋាភិបាលថៃអាចដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលនេះ នោះលទ្ធផលវិជ្ជមានអាចនឹងបង្ហាញនៅចុងឆ្នាំនេះ។ យ៉ាងណាមិញ អ្នកស្រីបានកត់សម្គាល់ពីសញ្ញាអវិជ្ជមានដែលលេចឡើងក្នុងវិស័យទេសចរណ៍ ជាពិសេសការធ្លាក់ចុះនៃភ្ញៀវទេសចរ និងតម្លៃប្រាក់បាតឡើងថ្លៃ។ ការឡើងថ្លៃនៃប្រាក់បាតមិនអំណោយផលសម្រាប់អ្នកនាំចេញ និងបង្កើនក្ដីព្រួយបារម្ភក្នុងចំណោមអ្នកវិនិយោគបរទេស។

មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសធុនតូច និងមធ្យមថៃប្រឈមនឹងហានិភ័យធំៗចំនួន ៣។ បញ្ហាប្រឈមទី១ គឺការកើនឡើងនៃបំណុលគ្រួសារ និងអាជីវកម្មកំពុងរារាំងសហគ្រិនមិនឱ្យពង្រីក ឬវិនិយោគបន្ថែមទៀត។ ហានិភ័យធំទី២ គឺភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសបញ្ហាដែលកំពុងបន្តរវាងសហរដ្ឋអាម៉េរិក និងចិន រួមជាមួយនឹងគូប្រជែងដែលកំពុងរីកចម្រើនជាង ដែលប៉ះពាល់ដោយផ្ទាល់ដល់វិស័យពាណិជ្ជកម្ម និងការនាំចេញរបស់ថៃ។ ហានិភ័យចុងក្រោយ គឺពាក់ព័ន្ធនឹងសមត្ថភាពការងារ និងបច្ចេកវិទ្យា ជាពិសេសតម្រូវការចាំបាច់ក្នុងការធ្វើពង្រឹងជំនាញរបស់ធនធានមនុស្ស ដើម្បីរក្សាល្បឿនជាមួយនឹងបច្ចេកវិទ្យា និងឌីជីថល ដែលជាគន្លឹះនៃការប្រកួតប្រជែងនាពេលអនាគត។

អ្នកនាង Watanya Bunnag សហនាយកប្រតិបត្តិនៃ Liberator Securities បានលើកឡើងថា រចនាសម្ព័ន្ធសេដ្ឋកិច្ចថៃដើរយឺតជាងនិន្នាការសកល ខណៈដែលបញ្ហាសំខាន់ៗមួយចំនួនទាមទារការយកចិត្តទុកដាក់ពីរដ្ឋាភិបាលជាបន្ទាន់។ កង្វល់ដ៏ធំបំផុតគឺការកើនឡើងនៃប្រជាជនវ័យចំណាស់ ដែលនាំឱ្យមានការថយចុះនៃកម្លាំងពលកម្ម និងផលិតភាពការងារធ្លាក់ចុះ ខណៈដែលរដ្ឋាភិបាលត្រូវបែងចែកចំណែកនៃថវិកាដែលកើនឡើងដល់សុខុមាលភាពសម្រាប់មនុស្សចាស់។ ទន្ទឹមនឹងនេះ ផលិតភាពរបស់ថៃនៅឆ្ងាយពីស្តង់ដារសកល ជាពិសេសក្នុងការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រព័ន្ធផលិតកម្ម និងបណ្តាញផ្គត់ផ្គង់របស់ខ្លួន។ ការអភិវឌ្ឍន៍ជំនាញមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ហើយនេះគឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់រដ្ឋាភិបាល។ ទោះបីជារដ្ឋាភិបាលបច្ចុប្បន្ននៅសល់ពេលកាន់អំណាចតែបួនខែទៀតក៏ដោយ ប៉ុន្តែពួកគេគួររៀបចំកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែងសម្រាប់រដ្ឋបាលបន្ទាប់អនុវត្តបន្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *