ពិព័រណ៍​ផលិតផលខ្មែរ ឆ្នាំ២០២៥ ជាឱកាសបង្កើនភាពភាពទាក់ទាញ​ និង​គាំទ្រ​ពី​មហាជន​ក្នុងស្រុក

ភ្នំពេញ ៖ ប្រធាន​សមាគម​មូលនិធិ​សម្តេចតេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម និង​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ជំរុញឱ្យមាន​គម្រោង​​រៀបចំ​​ពិព័រណ៍​​ផលិតផលខ្មែរ​ ក៏​ដូចជា​ការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនដើម្បីឱ្យបាន​ស្គាល់ពីផលិត​ផល​ក្នុង​ស្រុក ដើម្បី​​ជំរុញ​ការ​ប្រើប្រាស់​ឱ្យមាន​សម្ទុះ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

ឧកញ៉ា តែ តាំងប៉ ប្រធាន​ (FASMEC) ក្នុង​​វេទិកា​​ជំរុញការផលិត និងការគាំទ្រផលិតផលខ្មែរ ដែលមានបណ្តាអ្នកសារព័ត៌មានប្រមាណ ៣០ស្ថាប័ន នៅ​ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងពីគម្រោង​​រៀបចំ​​ពិព័រណ៍​​ផលិតផលខ្មែរ​ ដើម្បី​​ជំរុញគាំទ្រ​​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ដែលនឹងប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះ។

ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ពិព័រណ័​ផលិតផល​ខ្មែរ ​ឆ្នាំ២០២៥ នឹង​រៀបចំ​ឡើង​រយៈពេល ៣ ថ្ងៃ ពី​ថ្ងៃទី១១ ដល់១៣ ខែ​កញ្ញា ក្រោម​ប្រធានបទ « ពង្រឹង និង​ពង្រីក សមត្ថភាព​ផលិត​ក្នុងស្រុក» ដោយមានសហគ្រាសក្នុងស្រុក​ប្រមាណ ៣០០ សហគ្រាស​នឹង​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍ ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ នៅមជ្ឈមណ្ឌល​សាលសន្និបាត និង​ពិព័រណ៍​​កោះពេជ្រ។​

លោកឧកញ៉ាបានបញ្ជាក់ថា៖

«ពិព័រណ៍​ផលិតផលខ្មែរ​ ឆ្នាំ២០២៥ មាន​សហគ្រាស​ក្នុង​ស្រុកចូលរួម​​ប្រមាណជាង ៣០០ សហគ្រាស មានផលិតផល​ចម្រុះជាច្រើន​ប្រភេទ ដែល​នឹង​យកទៅ​តាំង​បង្ហាញ​ ក៏​ដូចជា​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​បាន​ស្គាល់​ និង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ឱ្យ​មាន​សម្ទុះគាំទ្រ​កាន់​តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ខណៈដែលបច្ចុប្បន្ននេះ ស្មារតី​គាំទ្រ​ផលិតផល​​​ក្នុងស្រុក​​ កំពុង​មាន​ភាព​ពុះកញ្រ្ជោល ​ ក្រោយ​កើត​មាន​វិវាទ​ជាមួយ​ប្រទេស​ថៃ ​រហូត​ឈាន​ដល់​ការ​បិទ​ព្រំដែន ​និងមាន​ការ​ធ្វើ​ពហិការ ​លើ​ការ​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ថៃ»។

ប្រធាន FASMEC រូបនេះក៏បានលើកឡើងពីឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ ក្នុងគោលបំណងជំរុញ និងបង្កើនការផលិតឱ្យបានកាន់តែច្រើន ជាពិសេសយកចិត្តទុកដាក់ទៅលើគុណភាព សុវត្ថិភាព ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រា​ស់​អំឡុងពេលពហិការ។

ជាមួយគ្នានេះ លោក​ឧកញ៉ាក៏បានបង្ហាញពីក្ដីរំពឹង​ថា តាមរយៈ​ពិព័រណ៍​ផលិតផលខ្មែរ ឆ្នាំ២០២៥ នេះ ពិតជាអាច​ទាក់ទាញ​សន្ទុះ​គាំទ្រ​ពី​មហាជន​គ្រប់​ទិសទីបានកាន់តែច្រើនជាងឆ្នាំកន្លងទៅ ដែលនឹងក្លាយជាចលករមួយដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងប្រាកដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *