រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់គិតគូរអំពីការរៀបចំក្រុង និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ក្រុមការ​ងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបន្តយកចិត្តទុកដាក់​គិតគូរ​អំពីការ​រៀបចំក្រុង និងដោះស្រាយ​បញ្ហា​ប្រឈម​របស់ប្រជាពលរដ្ឋ​ឱ្យបានកាន់តែប្រសើរ​បន្ថែមទៀត ធ្វើយ៉ាងណា​ដើម្បីលើកកម្ពស់​កម្រិតជីវភាពពលរដ្ឋ​ក្នុង​ខេត្ត​នេះ និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ។​

នៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការងារ​ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅ​អនុវត្ត​បន្ត​កាលពីចុងសប្សាហ៍មុននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានក្នុងការរៀបចំក្រុងព្រះសីហនុសម្រាប់អនុវត្តការងារបន្តទៀត ដោយបញ្ជាក់ថា ក្រុងស្រុកឃុំសង្កាត់ទាំងអស់អាចមានជីវិតរស់រវើកបានគឺត្រូវពឹងផ្អែកទៅលើសមត្ថភាព ភាពឆ្លាតវៃ របស់គណៈអភិបាលក្រុងស្រុកឃុំសង្កាត់ទាំងនោះ។ ទន្ទឹមនោះ ក៏ត្រូវគិតគូរអំពីស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌នៅមូលដ្ឋានផងដែរ ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែមាន​ភាពរីកចម្រើន, លើកស្ទួយជីវភាពប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ បានស្នើដល់សមាជិកអង្គប្រជុំឱ្យលើកជាមតិយោបល់ទាក់ទិនទៅនឹងការងារតាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជានិងជួយរិះរកវិធីសាស្ត្រដើម្បីតម្រង់ទិសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ ដោយឯកឧត្តម បានលើកឡើងថា ក្នុងរយៈពេល ២ឆ្នាំ នៃអាណត្តិទី៧នេះ យើងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នានៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការយោគយល់និងចូលរួមពីសមាជិកអង្គប្រជុំទាំងអស់ដែលជាប្រតិបត្តិករនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ឬអាចនិយាយបានថាជាប្រតិបត្តិករក្នុងការកសាងប្រទេសជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការតម្រង់ទិសអនុវត្តយុទ្ធសាស្ត្របញ្ចកោណនោះ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណងនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។

លើសពីនេះ ឯកឧត្តម បានលើកឡើងថាគ្មានពេលវេលាណាដែលខ្មែររួបរួមសាមគ្គីភាព មានការឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈដូចពេលនេះ ហើយក្នុងកាលៈទេសៈដ៍លំបាកដែលកម្ពុជាកំពុងជួបប្រទះ ក៍ជាពេលវេលាល្អសម្រាប់យើងក្នុងការរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ កសាងខឿនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ។ ដោយឡែក ក្នុងក្របខណ្ឌខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរ និងគណ​បក្ស​មូលដ្ឋាន ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់លើការរៀបចំក្រុង ការងារលំនៅឋាន សំណង់អគារចាស់ សំណង់មិនរៀបរយ កំពង់ផែ រៀបចំឆ្នេរ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចាំបាច់ កសាងធនធានមនុស្សដោយពង្រឹងគ្រឹះស្ថានសិក្សា និងមតេយ្យសិក្សា ពង្រឹងការបម្រើសេវាសាធារណៈ និងគាំទ្រនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត ពិសេសគិតគូរដល់បងប្អូនពលករចំណាកស្រុកដែលបានវិលមកមាតុប្រទេសវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *