រាជរដ្ឋាភិបាល ផ្តល់អនុសាសន៍គោលចំនួន ៨ ចំណុច គាំទ្រដល់ការជំរុញឱ្យមានការវិនិយោគទៅលើប្រភេទអាជីវកម្មបរិយាប័ន្ន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមនូវយុទ្ធសាស្ត្រស្តីពីការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBEEC)។ យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំចងក្រង ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយក្នុង នោះរួមមានអនុសាសន៍គោលចំនួន ៨ ចំណុច ដែលគាំទ្រដល់ការជំរុញឱ្យមានការវិនិយោគទៅលើប្រភេទអាជីវកម្ម បរិយាប័ន្នបន្ថែមទៀត និងកាន់តែស៊ីជម្រៅ៖

១. ការរៀបចំនូវសមាសភាពជនបង្គោលក្នុងក្រសួងពាក់ព័ន្ធ គណៈកម្មាធិការតម្រង់ទិសអាជីវកម្មបរិយាប័ន្ន និង សេចក្តីអនុម័តផ្លូវការ នៃយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នតាមរយៈឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC)

២. ផែនការសកម្មភាពផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់របស់អាជីវកម្មបរិយាប័ន្ន តាមរយៈសមាគមអាជីវកម្មឯកជន

៣. ការបង្កើតប្រព័ន្ធវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន ដែលមានសុក្រឹតភាព និងការស្ម័គ្រចិត្ត និងកម្មវិធី ពានរង្វាន់អាជីវកម្មបរិយាប័ន្ន ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងសមាគម អាជីវកម្មឯកជន

៤. ការរៀបចំជាជំនួយបច្ចេកទេស សម្រាប់ផ្តល់ការបណ្តុះបណ្តាលជូនដល់បណ្តាអាជីវកម្មទូទៅ និងទ្រទ្រង់ ដល់ ការរៀបចំគោលនយោបាយអាជីវកម្មបរិយាប័ន្ន

៥. សិក្សាលទ្ធភាពក្នុងការផ្តល់ការលើកទឹកចិត្តលើផ្នែកពន្ធដារ ដល់អាជីវកម្មបរិយាប័ន្ន តាមរយៈច្បាប់ វិនិយោគថ្មី

៦. ការរៀបចំនូវមធ្យោបាយកាត់បន្ថយហានិភ័យ សម្រាប់វិនិយោគិនទៅលើអាជីវកម្មបរិយាប័ន្ន ដើម្បីពន្លឿនសក្តានុពល នៃការវិនិយោគ ក្នុងក្រុមហ៊ុនដែលមានប្រភេទអាជីវកម្មបរិយាប័ន្ន

៧. ការគិតគូរលើការផ្តល់អាទិភាពផ្នែកលទ្ធកម្មសាធារណៈ ដល់បណ្តាអាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គម

៨. បង្កើតប្រព័ន្ធតាមដាន ដែលរាយការណ៍អំពីការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍសម្រាប់ B40 និង វិមាត្រសង្គម នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុម័តយុទ្ធសាស្ត្រស្តីពី ការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។

អាជីវកម្មបរិយាប័ន្ន (Inclusive Business – IB) គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលផ្តល់ ភាពច្នៃប្រឌិត និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។ ក្រុមហ៊ុនមួយចំនួនបានបង្កើនឱកាសបង្កើតប្រាក់ចំណូល និងស្តង់ដាររស់នៅរបស់ប្រជាជនដែលនៅកម្រិត របារពីរ៉ាមីត “BoP” ឬ ក្រុមមនុស្សដែលមានចំណូលទាប នៅបាតពីរ៉ាមីតដែលមានអត្រា ប្រមាណ ៤០% “B40” ។ អាជីវកម្មបរិយាប័ន្នជាប្រភេទអាជីវកម្ម ដែលផ្តល់ប្រយោជន៍ដល់ ប្រជាជនក្រីក្រ និងម្ចាស់អាជីវកម្ម ក៏ដូចជាគុណតម្លៃនៃការអភិវឌ្ឍចំពោះរដ្ឋាភិបាល និងសង្គម (ឈ្នះ-ឈ្នះ-ឈ្នះ)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ