សង្ក្រាន្តឆ្នាំថ្មី ២០២៥ ផ្ដល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងទេសចរណ៍

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ កន្លងទៅនេះ នៅតាមបណ្តាខេត្ត ក្រុង និងរាជធានី បានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» រាប់ទាំងនៅតាមតំបន់រមណីយដ្ឋាន និងទេសចរណ៍នានា ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប បានផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងវិស័យទេសចរណ៍បានមួយចំណែកធំ ពោលគឺទទួលបានចំនួនទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជិត២៤លាននាក់ចេញដើរកម្សាន្ត ដែលក្នុងនោះមានរាជធានី ខេត្តចំនួន៥ មានចំនួនទេសចរច្រើនលើសគេ។ ចំនួននេះបានកើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ដោយភ្ញៀវជាតិមានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០ នាក់។

ក្នុងចំណោមបណ្ដាខេត្តដែលប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តដើម្បីអបអរឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះ គេសង្គេតឃើញខេត្តចំនួន៥ ដែលមានកំណើនទេសចរច្រើនជាងគេ គឺខេត្តសៀមរាប រាធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ ក្នុងនោះ រាជធានីភ្នំពេញឈរនៅលេខរៀងទី១ ដោយទទួលបានភ្ញៀវទេសចរចំនួន ២.៨៦៣.៩២២ នាក់ បន្តដោយខេត្តសៀមរាបចំនួន ២.៧៥២.៨១៨ នាក់ ខេត្តកំពង់ចាមចំនួន ២.៧៤៨.២២៨ នាក់ ខេត្តព្រៃវែងចំនួន ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់ និងចុងក្រោយគេគឺខេត្តបាត់ដំបង ដែលទទួលបានភ្ញៀវចំនួន ១.៧៤១.៧៩៥ នាក់។

មូលហេតុនៃការចូលទស្សនានៅតាមបណ្ដារាជធានីខេត្តយ៉ាងកុះករបែបនេះ ក៏ដោយសារតែតាមទីតាំងនីមួយបានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្ត ដូចជា៖ រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ (តំបន់ទឹកអម្រឹត) និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ។ ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តកំពង់ចាមមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ។ រីឯខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបងមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងជាដើម ដោយមានតាំងលម្អរភ្លើងពណ៌នៅតាមដងផ្លូវ តាមមាត់ស្ទឹងយ៉ាងស្រស់ស្អាត។

ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដូចគ្នា ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។  ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍ដល់សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។

ជាក់ស្ដែង បើយោងតាមក្រសួងទេសចរណ៍ បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត គឺបានទទួលភ្ញៀវស្ទើរពេញ ១០០% តែម្ដង។

ថ្លែងក្នុងពិធីបើកព្រឹត្តិ​ការណ៍អង្គរសង្ក្រាន្ត​នៅក្នុងខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្ដបានក្លាយទៅជាកត្តាជំរុញដ៏សំខាន់ ដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជា និងបង្កើតសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងផងដែរថា៖ ការរៀបចំអង្គរសង្រ្កាន្ត មិនត្រឹមតែផ្សព្វផ្សាយឱ្យឃើញតែភាពសប្បាយរីករាយ សុខសុវត្ថិភាពតែនៅសៀមរាបនោះទេ គឺនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការផ្សព្វផ្សាយពីភាពវិជ្ជមាន និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ ផ្សព្វផ្សាយល្អពីកម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *