ខេត្តចំនួន៣ កំពុងជំរុញការអនុវត្តគម្រោងថ្នាក់ជាតិតាមរយៈកម្មវិធីផលិតកម្មស្រូវ និងការនាំចេញអង្ករ

ភ្នំពេញ៖ ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ធំ បាត់ដំបង និងខេត្តព្រៃវែង  បាន និងកំពុងជំរុញការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និ​ងការនាំចេញអង្ករ (Rice-SDP) ដោយទទួលបានហិរញ្ញប្បទា​នបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី ឬអេឌីប៊ី (ADB)។ ​នេះបើតាមអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន៤ និងរដ្ឋបាលខេត្តចំនួន៣ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលជាភ្នាក់ងារអនុវត្តន៍នៅថ្នាក់ជាតិ។

ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តកំពង់ធំ សរុបមាន ១៣ស្រុក ៩០ឃុំ និងអ្នកទទួលផលដោយផ្ទាល់ចំនួន ២២ ០០០នាក់ និងដោយប្រយោលចំនួន ៦៦ ០០០នាក់ ដែលភាគច្រើនជាកសិករ សហគមន៍កសិកម្ម កសិដ្ឋាន/ស្ថានីយកសិកម្ម ក្រុមអ្នកផលិតគ្រាប់ពូជស្រូវ រោងម៉ាស៊ីនកិនស្រូវ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

យោងតាមអគ្គនាយកដ្ឋានក​សិកម្ម បាន​ឱ្យដឹងថាកាលពីថ្ងៃទី​២៩ ខែឧសភា ​ក្នុង​​កិច្ចប្រជុំស្តីពីការចុះកិច្ចព្រមព្រៀងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២៣-២០២៤ ក្រោមក្របខ័ណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលបានទទួលហិរញ្ញប្បទានបន្ថែម ពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈហិរញ្ញប្បទានADB នៅក្នុងឆ្នាំ២០២៣នេះ។

​អគ្គនា​យកនៃអគ្គនាយកដ្ឋានក​សិកម្ម ឯកឧត្តម ងិន ឆាយ បានលើកឡើងថា ​

“អង្គភាព MAFF-NIO នឹងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រចំនួន ១ ៨០០ តោន។​ក្នុងចំណោមគ្រាប់ពូជនេះ ប្រភេទពូជស្រូវផ្ការំដួល ចំនួន ៩៧០ តោន និងសែនក្រអូប ចំនួន ៨៣០ តោ​ន ​បានធ្វើការចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋាន/ស្ថានីយកសិកម្ម ចំនួន៤ និងសហគមន៍កសិកម្ម ចំនួន១៥ ស្ថិតនៅក្នុងខេ​ត្តគោលដៅទាំងបី រួមមានខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង។”

តាមរយៈកិច្ចប្រជុំដដែលនោះ ភាគីពាក់ព័ន្ធ បានលើកឡើងពីបញ្ហា ដែលធ្លាប់កើតមានក្នុងអំឡុងពេលនៃការអនុវត្តកិច្ចសន្យា និងពិភាក្សារួមគ្នាដើម្បីរកដំណោះស្រាយឈានទៅការពង្រឹងផលិតកម្មគ្រាប់ពូជស្រូវឱ្យកាន់តែមានគុណភាពល្អប្រកបដោយភា​ពជឿជាក់ និងមានការទទួលស្គាល់កាន់តែទូលំទូលាយពីកសិករ សហគមន៍កសិកម្ម ក្រុមកសិករផលិតស្រូវ និងវិនិយោគិននា​នានៅទូទាំងប្រទេស។

ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែង លោក ឃុន សាអែម បានបង្ហាញពីការសំណូមពរមួយចំនួន ទៅកាន់អគ្គនាយកដ្ឋានកសិកម្ម និងADBទាក់ទងនឹងបញ្ហាបច្ចេកទេសនិងការគាំទ្រផ្តល់ឃ្លាំងសម្រាប់ស្តុកពូជ ដែលអាចរក្សាគុណភាពពូជស្រូវឱ្យបានល្អ រួមទាំងការផ្តល់សម្បកវេចខ្ចប់មកកាន់សហគមន៍ ដោយលោកបានស្នើដល់ខាងគម្រោងថ្នាក់ជាតិ (MAFF-NIO for Rice-SDP) បោះពុម្ពផ្លាកសញ្ញារបស់សហគមន៍ភ្ជាប់ទៅជាមួយផង ព្រោះ គុណភាពពូជស្រូវរបស់សហគមន៍មានស្តង់ដារខ្ពស់ និងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ច្រើន។

ស​ព្វថ្ងៃសហគមន៍កសិកម្មបាភ្នំមានជ័យ ខេត្តព្រៃវែង មានសមាជិក២២៦គ្រួសារ  នឹងបង្កើនចំនួនសមាជិកថែមទៀត ដើម្បីជំរុញឱ្យការផលិតពូជស្រូវសុទ្ធ ជាពិសេសផ្ការំដួល និងសែនក្រអូប០១នេះ​ គ្រប់ទៅតាមផែនការដែលបានកំណត់ ដោយគ្រាប់ពូជស្រូវផលិតដោយសហគមន៍កសិកម្មបាភ្នំមានជ័យ នៃខេត្តព្រៃវែងមិនត្រឹមតែលក់នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះទេ ថែមនាំចេញទៅលក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ដូចជា ខេត្តកំពង់ធំ កំពង់ចាម តាកែវ ស្វាយរៀង មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំងជាដើម។

សូមបញ្ជាក់ថា​ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ចែកចែញជាពីរប្រភេទ ទី១- កម្មវិធីកម្ចី (Program Loan) ជាកម្ចីដែលទ្រទ្រង់ថវិការបស់ជាតិឱ្យមានតុល្យភាព តែត្រូវអនុវត្តទៅតាមកម្មវិធី ដែលអេឌីប៊ីតម្រូវ(បំពេញលក្ខខណ្ឌ) ​ដូចជាការធ្វើច្បាប់ និងកំណែទម្រង់​។ ដោយឡែក ទី២- គម្រោងកម្ចី(Projec Loan) គឺជាការធ្វើសកម្មភាពនៃថវិកាដែលបានខ្ចីនៅក្នុងគម្រោងតែម្តង។ជំនួយហិរញ្ញប្បទានរបស់ អេឌីប៊ី នេះ គឺជាជំនួយសម្រាប់ទ្រទ្រង់វិស័យកសិកម្ម នៅក្នុងកម្ចីដែលទ្រទ្រង់ថវិកាជាតិ ឱ្យមានតុល្យភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ