អេមីរ៉ាតអារ៉ាប់រួម បញ្ជាទិញអង្ករពីកម្ពុជាចំនួន ៦០ ០០០តោន មានតម្លៃ៥៤ លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រដែលប្រទេសអេមីរ៉ាតអារ៉ាប់រួមបញ្ជាទិញអង្ករពីកម្ពុជាក្នុងកម្រិតចំនួន ៦០ ០០០ តោន ស្មើនឹង ៥៤ លានដុល្លារអាម៉េរិក ដោយការដឹកជញ្ជូនលើកទី១ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម មានចំនួន ៥០០ តោន ។

ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ទទួលបានជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដោយធ្វើការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ហើយប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើការបញ្ជាទិញក្នុងកម្រិតចំនួន ៦០ ០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

White bags of sugars from warehouse are staffing in container for export.

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួល​ជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមនេះ។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា ការនាំចេញអង្ករនាពេលនេះមិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំង​ជាការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមាន​ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និងវិនិយោគ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត។

លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាង​សកម្មក្នុង​ការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុកបង្កើតឱកាស​ការងារកាន់តែច្រើន​សម្រាប់កសិករ និងអ្នកផលិតរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈ​អន្តរជាតិនូវកសិផលរបស់​កម្ពុជា ជាពិសេសស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោល​បំណងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹង​ចូលរួមរៀបចំ​វេទិកាផ្គូរផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាស​ក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿចិត្តថា នឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធបន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះ​អង្ករកម្ពុជាលើឆាកអន្តរជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published. Required fields are marked *