សហរដ្ឋអាម៉េរិក គំរាមដាក់ពន្ធ ២៥% លើប្រទេសណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានសម្រេចដាក់សម្ពាធលើប្រទេសណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ ដោយត្រូវប្រឈមមុខនឹងការដំឡើងពន្ធ ២៥% លើអាជីវកម្មណាមួយដែលកំពុងធ្វើជាមួយអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ លោក Trump បានអះអាងនៅលើ Truth Social ថា ការដាក់ពន្ធថ្មីលើការនាំចូលពីដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់នឹងមានប្រសិទ្ធភាពភ្លាមៗ ហើយនេះគឺការសម្រេចចុងក្រោយ ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់លម្អិតបន្ថែមអំពីការប្រកាសពន្ធនេះទេ។ សម្ពាធទាំងនេះគឺធ្វើឡើងដើម្បីឱ្យអ៊ីរ៉ង់នៅដាច់ឆ្ងាយពីគេ។ ដោយឡែិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពលរដ្ឋដែលជាអ្នកតវ៉ាបានស្លាប់ជាបន្តបន្ទាប់សរុបជិត ៦៥០នាក់ ខណៈដែលលោក Trump បានគំរាមចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការសម្លាប់មនុស្សនៅតែបន្ត និងបរាជ័យផ្នែកចរចាការទូត។ ទន្ទឹមនឹងនេះ ​ប្រធានាធិបតី Trump ​ក៏​បាន​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់ក្រុមបាតុករ។

ជាមួយគ្នានេះ ស្របពេលដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងបាតុកម្មដ៏កាចសាហាវប្រឆាំងនឹងមេដឹកនាំ Ayatollah Ali Khamenei ដោយសារបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរក្នុងប្រទេស ឥទ្ធិពលនេះអាចនឹងរីករាលដាលនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អង្គការសិទ្ធិមនុស្ស Iran Human Rights (IHR) ដែលមានមូលដ្ឋាននៅប្រទេសណ័រវេស បានព្រមានថា មនុស្សសរុបចំនួន ៦៤៨ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការធ្វើបាតុកម្ម រួមមាន អនីតិជន ៩ នាក់ និងអ្នករងរបួសជាង ៦ ០០០ នាក់។ មិនត្រឹមតែប៉ុណ្ណោះ ការបិទអ៊ីនធឺណេតនៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើមានផលលំបាកខ្លាំងក្នុងការប្រមូលរបាយការណ៍ ហើយសង្ស័យថាមានមនុស្សប្រហែល ១ ម៉ឺននាក់ត្រូវបានចាប់ខ្លួន។

នាយក អង្គការសិទ្ធិមនុស្ស IHR លោក Mahmood Amiry-Moghaddam បានលើកឡើងថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចការពារក្រុមបាតុករស៊ីវិល ដើម្បីទប់ស្កាត់ប្រឆាំងនឹងការសម្លាប់រង្គាលនៅសាធារណៈរដ្ឋអ៊ីស្លាម។ លើសពីនេះ សហភាពអឺរ៉ុបបានសម្តែងការគាំទ្រចំពោះក្រុមបាតុករ និងកំពុងពិនិត្យមើលលើការដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ជុំវិញការគាបសង្កត់លើបាតុករ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *