ស្រូវសាលីនៅទឹកដីវាល់ខ្សាច់ដ៏ល្វឹងល្វើយនឹងអាចផ្លាស់ប្តូរវិស័យស្បៀងអាហារពិភពលោក

ស្រូវសាលី គឺជាគ្រាប់ធញ្ញជាតិដែលនាំចេញទៅកាន់ទីផ្សារសកលធំជាងគេបំផុតទីពីររបស់ពិភពលោកដោយគិតទៅលើទាំងផ្ទៃដីនៃការដាំដុះគ្រាប់ធញ្ញជាតិ ក៏ដូចជាបរិមាណនៃផលិតកម្មសរុបផងដែរ។ ទិន្នន័យចុងក្រោយមួយដែលបង្ហាញដោយ The Statista បានឱ្យដឹងថា បរិមាណផលិតកម្មស្រូវសាលីសកលបានឈានទៅដល់ទំហំជាង ៧៧៨ លានតោនក្នុងឆ្នាំ២០២១ ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណ៤​លាន​តោន​ធៀប​នឹង​ឆ្នាំ​ចាស់។

ទោះបីជាយ៉ាងណាក្តី បញ្ហាស្បៀងអាហារពិភពលោកកំពុងជួបវិបត្តិដែលគេជឿជាក់ថាមានមនុស្សជាច្រើនលាននាក់រៀងរាល់ថ្ងៃកំពុងជួបបញ្ហាខ្វះខាតអាហារទទួលទាន ខណៈដែលស្រូវសាលីជាអ្នកផ្គត់ផ្គង់ធំបំផុតសម្រាប់ពិភពលោកអាចដាំដុះនៅតែប្រទេសមួយចំនួនប៉ុណ្ណោះ ជាពិសេសគឺជាប្រទេសដែលមិនមានអាកាសធាតុក្តៅ និងហួតហែងខ្លាំង។ ប៉ុន្តែថ្មីៗនេះ ជាដំណឹងគួរឲ្យត្រេកអរបំផុតមួយសម្រាប់បណ្តាប្រទេសដែលខ្វះខាតអាហារ និងពិភពលោកទាំងមូលផងដែរ ដោយសារតែនៅអារ៉ាប់រួមដែលជាប្រទេសគ្របដណ្តប់ទៅដោយវាលខ្សាច់យ៉ាងល្វឹងល្វើយនោះបែរជាអាចធ្វើការដាំដុះស្រូវសាលីបានដោយជោគជ័យ ហើយតាមផែនការគេគ្រោងនឹងធ្វើការច្រូតកាត់ដំណាំនេះជាលើកដំបូងនិងជាប្រវត្តិសាស្ត្រនាពាក់កណ្តាលខែមីនាខាងមុខនេះហើយ។

កសិដ្ឋានខ្នាតយក្សទំហំ៤០០ហិកតានៅលើទឹកដីវាលខ្សាច់ ឬស្មើទៅនឹងទំហំទីលានបាល់ទាត់ដល់ទៅ៥០០តារាង ស្ថិតនៅក្នុងទីក្រុង Sharjah នឹងក្លាយទៅជាកសិដ្ឋានគំរូលើកដំបូងបំផុតដែលអាចធ្វើការប្រមូលផលស្រូវសាលីបាននៅលើទឹកដីរបស់អារ៉ាប់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដោយក្នុងនោះគេជឿជាក់ថាមានក្រុមការងារវិស្វករតែ២នាក់ និងក្រុមកម្មករពី៦ទៅ៧នាក់ប៉ុណ្ណោះ ខណៈដែលការងារភាគច្រើនគឺប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវ៉ៃស្ទើរតែទាំងស្រុង។

ទីតាំងស្រែស្រូវសាលីដែលជាតំបន់វាលខ្សាច់រហោស្ថានមួយនេះ កាលពីដើមឡើយគឺពោរពេញទៅដោយថ្មភ្នំ, ខ្សាច់ និងគ្មានមនុស្សរស់នៅឡើយ ប៉ុន្តែក្រោយកិច្ចខំប្រឹងប្រែងអភិវឌ្ឍ និងដំណើរការគម្រោងកាលពីខែវិច្ឆិកាកន្លងមកនេះប៉ុណ្ណោះស្រែស្រូវសាលីដ៏ខៀវស្រងាត់បានគ្របដណ្តប់លើទីតាំងនេះមកជំនួសវិញ ហើយក៏កំពុងត្រៀមខ្លួនដើម្បីអាចផ្តល់ទិន្នផលជាស្រូវសាលីរហូតទៅដល់ ១ ៧០០តោននៅក្នុងការច្រូតកាត់នារដូវកាលដំបូងផងដែរ។

បច្ចេកវិទ្យាគ្រប់បែបយ៉ាងត្រូវបានប្រើប្រាស់ជាមួយនឹងកិច្ចការងារស្វ័យប្រវត្តិភាគច្រើនចាប់រាប់តាំងតែពីការស្រោចស្រពទឹកដោយមានប្រសិទ្ធភាពការត្រួតពិនិត្យអាកាសធាតុ, ការត្រួតពិនិត្យភាពខ្ជះខ្ជាយនៃធនធានទឹក និងដោយមិនប្រើប្រាស់ជីគិមីសុទ្ធសាធ អាចធ្វើឲ្យអារ៉ាប់រួមនាំចេញស្រូវសាលីយ៉ាងហោចណាស់ ១,៧លានតោននៅក្នុងឆ្នាំដំបូង។ ជាមួយគ្នានេះ ស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរបែបនេះ ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផង គេអាចជឿជាក់ថា បច្ចេកវិទ្យាគំរូរបស់ទីក្រុង Sharjah នេះនឹងអាចក្លាយទៅជាបដិវត្តស្បៀងអាហាររបស់ពិភពលោកជារៀងរហូតទៅ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក