បើនិយាយពីគម្លាតប្រាក់ចំណូលរវាងបុរស និងស្ត្រីនៅក្នុងប្រទេឥណ្ឌា គេទំនងជាមិនសូវភ្ញាក់ផ្អើលដូចបានស្តាប់ឮពីបញ្ហានេះកើតឡើងនៅអឺរ៉ុបនោះទេ តើមកពីហេតុអ្វី?
ចម្លើយនោះគឺនៅត្រង់ថា បើទោះបីជាសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍សមភាពយេនឌ័រក៏ដោយ ក៏ស្ត្រីអឺរ៉ុបនៅតែរកចំណូលជាមធ្យមបាន ១៣% តិចជាងបុរសដដែល។

តើអ្វីជាឬសគល់នាំឱ្យមានគម្លាតប្រាក់ខែរវាងបុរស និងស្ត្រីនៅអឺរ៉ុប?
ការសិក្សាជាច្រើនបង្ហាញថា ប៉ុន្មានឆ្នាំមកនេះ បុរសកាន់តែច្រើនមានទំនោរទទួលបានការងារដែលមានប្រាក់ខែខ្ពស់ដូចជា ការងារផ្នែកសំណង់ និងការជីកយករ៉ែ ដែលជាការងារមានហានិភ័យច្រើន ឬក៏ការងារក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងជាដើម។
បើនិយាយពីចំនួនអ្នកធ្វើការវិញ ស្ត្រីធ្វើការតិចជាងបុរស។ បើនិយាយពីចំនួនម៉ោងធ្វើការ ស្ត្រីដែលមានអាជីពការងារធ្វើការច្រើនម៉ោងជាងបុរសក្នុងរយៈពេលមួយសប្តាហ៍ ក៏ប៉ុន្តែពួកគេចំណាយពេលច្រើនម៉ោងធ្វើការងារដែលគ្មានប្រាក់ខែ ដូចជាថែទាំងកូននៅផ្ទះជាដើម។ នេះ គឺជាការពិតមួយដែលមិនប្រកែកបានថា ស្ត្រីទទួលបានប្រាក់បៀវត្សរ៍តិច ដោយសារជម្រើសអាជីពដែលពួកគេជ្រើសរើស។

ស្ត្រី ដែលជាអ្នកសម្រាល និងមានតួនាទីសំខាន់ក្នុងការមើលថែទាំងកូនៗ មានទំនោរជ្រើសរើសការងារណាដែលធ្វើតិចម៉ោង និងអាចបត់បែនបានស្រួល។ ចំណុចនេះ បញ្ជាក់ឱ្យឃើញច្បាស់ថា ស្ត្រីត្រូវឈប់សម្រាកពីការងារខាងក្រៅច្រើន ដើម្បីសម្រាលកូន និងថែទាំពួកគេក្រោយសម្រាលហើយ។
គម្លាតប្រាក់បៀវត្សរ៍យេនឌ័រ គឺជាបញ្ហាសំខាន់ក្នុងសង្គមអឺរ៉ុប
ភាពខុសគ្នានៃកម្រិតប្រាក់បៀវត្សរ៍ អាចគូសបញ្ជាក់ពីបញ្ហាជាច្រើនសម្រាប់ស្ត្រី។ ផលវិបាកដោយផ្ទាល់រួមមាន លទ្ធភាពតិចជាងក្នុងការទទួលបានការថែទាំសុខភាព សុខុមាលភាព ការអប់រំ និងសន្តិសុខហិរញ្ញវត្ថុ ជាពិសេសនៅពេលពួកគេចម្រើនវ័យកាន់តែចាស់។
ផលប៉ះពាល់ផ្សេងទៀត មានជាអាទិ៍ គម្លាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិដែលរកប្រមូលបានពេញមួយជីវិត។ នេះក៏មានន័យថា ស្ត្រីចំនួនកាន់តែតិច អាចឡើងកាន់តួនាទីជាអ្នកដឹកនាំ។ ជាក់ស្តែង នាយកប្រតិបត្តិជាស្ត្រីធ្វើការក្នុងក្រុមហ៊ុនលំដាប់កំពូលៗនៅទូទាំងពិភពលោក មានចំនួនមិនទាំងដល់ ៨%ផង។
បន្ថែមលើនេះ ស្ត្រីកាន់តែច្រើនធ្វើការដែលទទួលបានប្រាក់ឈ្នួលទាបដូចជាធ្វើការតាមផ្ទះ ការងារបណ្តោះអាសន្ន ឬក្រៅម៉ោង ដែលធ្វើឱ្យពួកគេគ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីរដ្ឋ ឬពីក្រុមហ៊ុននានា។ ជាឧទាហរណ៍ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ស្ត្រីជាច្រើននៅអឺរ៉ុប មិនអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ ដោយសារកម្មវិធីទ្រទ្រង់គាំពារមិនមាននៅក្នុងវិស័យការងាររបស់ពួកគេ។
តើគេអាចដោះស្រាយបញ្ហានេះតាមវិធីណា?
សមភាព និងភាពល្អប្រសើរជាងមុនសម្រាប់ស្ត្រី ក្នុងការទទួលបានការអប់រំ ការងារ និងប្រាក់សោធននិវត្តន៍ គឺជាជំហានដំបូងដ៏ចាំបាច់ ដើម្បីកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍រវាងស្ត្រី និងបុរស។
ជំហានបន្ទាប់ គឺការកាត់បន្ថយបន្ទុកការងារថែទាំរបស់ស្ត្រី ដើម្បីជួយឱ្យពួកគេអាចបង្កើនចំនួនប្រាក់ឈ្នួល តាមរយៈការមានពេលច្រើនសម្រាប់ធ្វើការរកកម្រៃ។ ការសិក្សាមួយរបស់ប្រទេសស៊ុយអែត ចេញផ្សាយនៅឆ្នាំ ២០២១ បង្ហាញថា ប្រសិនបើបុរសជាស្វាមីយកច្បាប់ឈប់សម្រាកមួយខែដើម្បីមើលថែទាំកូន នោះប្រាក់ឈ្នួលស្ត្រីជាម្តាយកើនឡើង ៧%។
បន្ថែមលើនេះ យុទ្ធសាស្ត្រសំខាន់ដែលស្នើឡើងដោយសភាអឺរ៉ុប គឺការអនុវត្តច្បាប់ដែលតម្រូវឱ្យនិយោជកផ្តល់ប្រាក់ខែមានតម្លាភាព។ កាលពីខែមេសា សភាអឺរ៉ុប បានបោះឆ្នោតគាំទ្រដោយតម្រូវឱ្យក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី ៥០នាក់ បង្ហាញព័ត៌មានដែលផ្តល់ភាពងាយស្រួលជាងមុនសម្រាប់បុគ្គលិក ក្នុងការប្រៀបធៀបនិងបង្ហាញពីគម្លាតប្រាក់ខែរវាងស្ត្រី និងបុរស។
បទប្បញ្ញត្តិដូចនេះ បានទទួលជោគជ័យនៅក្នុងប្រទេសមួយចំនួនដូចជានៅអ៊ីស្លង់ ដែលបានលុបំបាត់គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសបានដល់ទៅ ៩០%។ ការជួយឱ្យស្ត្រី ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន អាចជាថ្នាំលេបដ៏ល្វីងសម្រាប់ក្រុមហ៊ុននានាពេលឥឡូវនេះ ក៏ប៉ុន្តែនៅទីបំផុតទៅ វិធានការនេះ អាចនឹងមានអត្ថប្រយោជន៍សម្រាប់ទាំងសេដ្ឋកិច្ច និងសង្គមទាំងមូល៕ អត្ថបទដោយ៖ លី លីយ៉ា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content