ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កផលប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ប៉ុន្តែការបង្កើតឱ្យមានមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារមិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់បណ្តាញសារព័ត៌មាន AMS បន្ទាប់ពីកិច្ចសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD កាលពីសប្តាហ៍មុនថា ក្រុមហ៊ុននេះ បានបោះទុន ៧,៥ លានដុល្លារ បង្កើតមណ្ឌលសន្និធិស្តុកប្រេងឥន្ឋនៈទុកនៅខេត្តព្រះសីហនុ ខណៈតម្លៃលើទីផ្សារសកលផ្តើមហក់ឡើងខ្ពស់។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា​ គម្រោងបង្កើតមណ្ឌលសន្និធិស្តុកប្រេងឥន្ធនៈខាងលើ ពិតជាមានសារៈសំខាន់ដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងខេត្តព្រះសីហនុ និងនៅលើទីផ្សារទូទាំងប្រទេសក្នុងបរិបទនៃភាពមិនច្បាស់​លាស់នៃកត្តាភូមិសាស្រ្តនយោបាយ ក៏ដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេង។

លោកបានឱ្យដឹងថា៖

“ដរាបណាកម្ពុជា មានមណ្ឌលសន្និធិស្តុកប្រេងទុកបែបនេះកាន់ច្រើនកាន់តែល្អ ធានាដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារ និងធានាដល់ស្ថិរភាពតម្លៃផងដែរ”។

លោកបានគូសបញ្ជាក់ថា៖

“ទីតាំងខេត្តព្រះសីហនុ គឺជាទីតាំងសក្កានុពលសម្រាប់ការធ្វើសន្និធិប្រេង ព្រោះប្រេងរបស់យើងភាគច្រើនគឺដឹកតាមកប៉ាល់ពីប្រទេសមួយចំនួនលើពិភពលោក ហើយតាមរយៈការដឹកនេះដែរ ចុងក្រោយ គឺមកដល់ឆ្នេរយើងតែម្តង ដែលជាទីតាំងស័ក្តិសមបំផុតសម្រាប់ស្តុកប្រេងនេះ”។

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានមណ្ឌលសន្និធិប្រេងឥន្ឋនៈចំនួន ០៥ មានដូចជា ក្រុមហ៊ុន Chevron Caltex ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតេលា ក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុន ភីធីធី។ តាមការប៉ាន់ស្មាន ស្ថានីយ៍ស្តុកប្រេងទាំងនោះ អាចផ្គត់ផ្គង់ប្រេងនៅលើទីផ្សាររយៈពេល ០១ ខែ។  

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមរវាងអាមេរិកបូកអ៊ីស្រាអែល និងអ៊ីរ៉ង់ បានជះឥទ្ឋិពលដល់ការឡើងថ្លៃប្រេងជាសកល ព្រោះអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំទី ២ លំដាប់ពិភពលោក បន្ទាប់ពីប្រទេសវេណស៊ុយអេឡា។

លោកបណ្ឌិត បានថ្លែងបន្តថា ករណីនេះ រដ្ឋាភិបាលគួរថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាស្តុកប្រេងសម្រាប់ប្រើប្រាស់ឱ្យបានយ៉ាងហោចចាប់ពី ១ ខែ ដល់ ២ ខែ ដោយមានកិច្ចសហការជាមួយស្ថាប័ននានា បូករួមនឹងវិស័យឯកជន ដើម្បីរក្សាលំនឹងនៃតម្លៃប្រេងលើទីផ្សារ។

លោកបណ្ឌិត ស៊ឺន សំ បានថ្លែងដូច្នេះថា៖

“បទពិសោធន៍កន្លងមក នៅពេលដែលប្រេងឡើងថ្លៃ ដោយ​សារតែវិបត្តិសកល នៅក្នុងប្រទេសមួយចំនួន រដ្ឋាភិបាលតែងមានយន្តការដោះស្រាយ តាមរយៈនៃការជួយចេញខាតនៃតម្លៃទំនិញ ឬសាំង តាមរយៈការដាក់ប្រាក់ចូលទប់ស្កាត់ការឡើងថ្លៃ“។   

តម្លៃប្រេងចាប់ផ្ដើមកើនឡើងខ្លាំង ពោលបានកើនឡើងដល់ជាង ៨៥ដុល្លារ ក្នុង១មួយបារ៉ែល។ បើតាមការប៉ានស្មានរបស់អ្នកជំនាញសេដ្ឋកិច្ច ការអូសបន្លាយជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឲ្យតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងចន្លោះពី ១០០ដុល្លារក្នុងមួយបារ៉ែល រហូតដល់ ១៥០ដុល្លារ ក្នុងមួយបារ៉ែល។

ឯកឧត្តម ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ​ដោយ​សារ​តម្លៃប្រេង​អន្តរជាតិ​កើនឡើង ធ្វើឱ្យ​តម្លៃប្រេងលក់រាយក្នុងស្រុក​អាចនឹងកើនឡើងចន្លោះពី ៥%​ ទៅ ២៥%។​

​ករណី​ដែលតម្លៃ​ប្រេងសាំង​នៅលើទីផ្សារអន្តរ​ជាតិកើនឡើង​ចាប់ពី ៩០ ​ដុល្លារ ​ក្នុង​មួយបារ៉ែល ​រដ្ឋាភិបាល​នឹង​បញ្ចុះថ្លៃលក់រាយ ១ សេន ក្នុង​មួយលីត្រ​ ចំណែក​ប្រេង​ម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពលរដ្ឋ​។

យោងតាមស្ថិតិនាំចូលទំនិញរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងម៉ាស៊ូតមានតម្លៃសរុបចំនួន ១,២៥៩ លានដុល្លារអាមេរិក និងនាំចូលប្រេងសាំងមានតម្លៃសរុប ៨៤០ លានដុល្លារអាមេរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)


Leave a Reply

Your email address will not be published.Required fields are marked *