បរទេស៖ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានធ្វើការលើកឡើងថាផលិតផលក្នុងស្រុកសរុប(GDP) របស់សិង្ហបុរីនឹងនៅតែមានលទ្ធភាពក្នុងការទទួលបានកំណើនរហូតទៅដល់ 6 ភាគរយ ឬច្រើនជាងនេះបើទោះបីជាមានការវាយប្រហារសាជាថ្មីដោយសារកូវីដ-19ក៏ដោយ។
ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់អ្នកសេដ្ឋកិច្ចខាងលើនេះ អជ្ញាធរជាតិនៃប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសដែរថា សិង្ហបុរីនឹងប្រឹងប្រែងដើម្បីអាចរក្សាកំណើនសេដ្ឋកិច្ចឲ្យបានដូចការព្យាករណ៍លើកមុនប្រមាណជា 4 ភាគរយទៅ 6 ភាគរយសម្រាប់ឆ្នាំ2021នេះ ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)របស់សិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញនេះដែរបានព្រមានថា ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហារាតត្បាតកូវីដនៅក្នុងប្រទេសក៏ដូចជាសកលផងនោះកំពុងតែទាញឲ្យដំណើរសេដ្ឋកិច្ចរបស់ខ្លួនឲ្យដើរថយក្រោយ ជាងការរំពឹងទុក។

លោក Brian Tan អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារ Barclays Bank បានបង្ហាញការគាំទ្រចំពោះការព្រមានរបស់ក្រសួង ដែលប្រឈមនឹងបញ្ហានៃការរាតត្បាតក្នុងសហគមន៍នៅពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកនៅតែមានជំនឿថារហូតដល់ចុងឆ្នាំ2021 សិង្ហបុរីនឹងនៅតែអាចធ្វើបានកំណើនរហូតទៅដល់ 7 ភាគរយដោយសារ កំណើន GDP នៅត្រីមាសដំបូងនេះគឺបានជួយឲ្យកំណើនសេដ្ឋកិច្ចជាតិកើនប្រមាណ 6.7 ភាគរយរួចទៅហើយសម្រាប់ឆ្នាំនេះ។
គួរឲ្យដឹងដែរថា GDP របស់សិង្ហបុរីសម្រាប់ត្រីមាសដំបូងបានកើនឡើងខ្លាំងរហូតដល់ទៅ 1.3 ភាគរយធៀបទៅនឹងឆ្នាំចាស់ ហើយក្នុងនោះវិស័យផលិតកម្មដែលជាវិស័យធំបំផុតមួយក្នុងចំណោម 5 នោះគឺបានលោតឡើងខ្លាំងជាងគេ ពោលគឺកើនឡើងបាន 10.7 ភាគរយលើសពីត្រីមាសចាស់កាលពីចុងឆ្នាំ2020 ដែលទទួលបានត្រឹមតែ 10.3 ភាគរយតែប៉ុណ្ណោះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content