ក្រុមហ៊ុនចំនួន២៥ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល កៀរគរទុនប្រមាណ៦៤៨ លានដុល្លារ

ភ្នំពេញ ៖ គិតមកត្រឹមបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២៥ក្រុមហ៊ុនដែលបានចុះបញ្ជីលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដោយក្រុមហ៊ុនទាំងអស់នោះបានកៀរគរប្រមូលទុនបានប្រមាណ៦៤៨ លានដុល្លារអាម៉េរិក ហើយប្រសិនបើបូកបញ្ចូលទាំងក្រុមហ៊ុន ពីកាសូ ទៀត នឹងទទួលបានប្រមាណ ៦៦០លានដុល្លារអាម៉េរិក។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានថ្លែងឱ្យដឹងដូច្នេះនៅក្នុង កម្មពិធី រ៉ូដសូ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន ម.ក” នៅផ្សារមូលបត្រកម្ពុជា (ផមក)នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម ហុង សុហួរ បានមានប្រសាសន៍ថា៖

« យើងរំពឹងថា នៅត្រឹមចុងឆ្នាំនេះ យើងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមួយបន្ថែមទៀតជាមួយទឹកប្រាក់ប្រមាណ៤០លានដុល្លារអាម៉េរិក។ ដូច្នេះ គិតត្រឹមចុងឆ្នាំ២០២៥នេះ យើងរំពឹងថាទឹកប្រាក់ដែលក្រុមហ៊ុនកៀរគរសរុបនឹងកើនឡើងដល់ ៧០០លានដុល្លារអាមេរិក»។

ឯកឧត្តមអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា៖ ក្រុមហ៊ុន ពីកាសូ គ្រោងនឹងកៀរគរទឹកប្រាក់សរុបចំនួន ១២លានដុល្លារអាម៉េរិក ជាមួយចំនួនភាគហ៊ុនបោះផ្សាយសរុប ១០លានភាគហ៊ុន និងថ្លៃបោះផ្សាយ ៤.៨០០រៀលក្នុងមួយភាគហ៊ុន។ ជាមួយនឹងភាពទាក់ទាញ ក្រុមហ៊ុនបានផ្តល់ភាគលាភធានាអប្បបរមាចំនួន ៧%សម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់ពីចុះបញ្ជី។

គួរជម្រាបថា ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក (PCG) បានចាប់ផ្តើមយុទ្ធនាការជាផ្លូវការរបស់ខ្លួនសម្រាប់កម្មវិធីរ៉ូដសូជាលក្ខណ:អន្តរជាតិ បន្ទាប់ពីកម្មវិធីរ៉ូដសូលើកដំបូងជាផ្លូវការរបស់ខ្លួនទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន ពីកាសូ មានសកម្មភាពអាជីវកម្មចម្បងគឺអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់ ដោយរួមបញ្ចូលនូវសិល្បៈរបស់វិចិត្រករដ៏ល្បីល្បាញ លោក Pablo Picasso ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ។

ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ការចុះបញ្ជីនេះ នឹងធ្វើឱ្យក្រុមហ៊ុន Picasso City Garden ក្លាយជាក្រុមហ៊ុនអចលនទ្រព្យទី១ដែលធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈក្នុងឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី១២ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ការចូលរួមនេះមិនត្រឹមតែជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនទេ ប៉ុន្តែថែមទាំងជួយបង្កើនលំហូរសាច់ប្រាក់ និងសកម្មភាពពាណិជ្ជកម្មក្នុងទីផ្សារមូលធន បង្កើតឱកាសវិនិយោគថ្មីៗ និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន។

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា(ន.ម.គ) បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនពីកាសូបានដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមក ន.ម.ក.និងទទួលបានការអនុញ្ញា​តឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ ក្រុមហ៊ុនចាប់ផ្តើមធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ចាប់ពីថ្ងៃទី១៣-២៤ ខែតុលា ឆ្នាំ២០២៥ ហើយនាថ្ងៃ១៤តុលានេះ ក្រុមហ៊ុនបានបន្តនីតិវិធីនៃការបោះផ្សាយរបស់ខ្លួនតាមរយៈ ការធ្វើរ៉ូដសូ។

ឯកឧត្តម សៀង ធីរិទ្ធ បានបន្តថា៖ ទន្ទឹមនឹងនេះ គិតមកដល់ពេលនេះក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រនៅផ្សារ មូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់៦៥០លានដុល្លារអាម៉េរិក ដោយក្នុងនោះ មានក្រុមហ៊ុនចុះ បញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១១ (ទាំងក្នុងទីផ្សារគោល (៩) និងទីផ្សារកំណើន (២)) និងក្រុមហ៊ុនចុះបញ្ជីលក់ មូលបត្របំណុលចំនួន ១៤ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ។

លោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធី បានថ្លែងថា៖ ខេមបូឌា ស៊ីឃ្យូរឹធីមិនត្រឹមផ្តោតលើការលើកកម្ពស់និងបង្កើនទីផ្សារមូលធនក្នុងស្រុកទេ គឺបានខិតខំប្រឹងប្រែង​ពង្រីកខ្លួនទៅដល់បណ្តាប្រទេសជាច្រើននៅអាស៊ី និងបានណែនាំឱកាសកម្ពុជាទៅស្ថាប័នអន្តរជាតិ។លោកសង្ឃឹមថា៖ទីផ្សារមូលធនរបស់កម្ពុជានឹងកាន់តែមានសក្តានុពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *