ទិវាសន្សំអាស៊ានបណ្តុះវប្បធម៌នៃការសន្សំប្រាក់ និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំ “ទិវាសន្សំអាស៊ានលើកទី៦ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់។ តាមរយៈការចូលរួមកម្មវិធីនេះ សាធារណជននឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទស្សនាការតាំងបង្ហាញពីសេវាសន្សំផ្លូវការ ព្រមទាំងទទួលបានការកម្សាន្ត និងវត្ថុអនុស្សាវរីយ៍ផងដែរ។

«ទិវាសន្សំអាស៊ាន» គឺជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា(ABC), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងចូលរួមឧបត្ថម្ភដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

យោងតាមធនាគារជាតិនៃកម្ពុជា «ទិវាសន្សំ អាស៊ាន» មានគោលបំណងបន្តផ្សព្វផ្សាយវប្បធម៌នៃការសន្សំប្រាក់ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសន្សំប្រាក់បង្កើនការយល់ដឹងទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងការសន្សំប្រាក់ ជំរុញការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការតាមប្រព័ន្ធឌីជីថល និងបង្កើនទំនុកចិត្តសាធារណជនចំពោះការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត នឹងអញ្ជើញថ្លែងសុន្ទរកថា ស្វាគមន៍នៅក្នុងកម្មវិធី ខណៈឯកឧត្តម យឹម លាត ទេសាភិ​បាលរងនៃធនាគារជាតិនៃកម្ពុជានឹងថ្លែង​សុន្ទរក​ថា​បើក​វេទិកា។ ជាងនេះទៅទៀត នឹងមានកម្មវិធីប្រកួតប្រជែង​របស់​និស្សិត ក្រោមប្រធានបទ «សន្សំប្រាក់​ដោយ​ភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់»​និង​ការ​ប្រកាស​ជ័យលាភី ប្រគល់រង្វាន់។ ការចាក់​បញ្ចាំង​វីដេអូអំពីប្រវត្តិនៃទិវាសន្សំអាស៊ាន ជាពិសេសមានកិច្ចពិភាក្សាដ៏សំខាន់មួយក្រោមប្រធានបទ «ទម្លាប់ និងវិធីសាស្រ្ត​ក្នុងការសន្សំប្រាក់» ព្រមទាំងការតាំង​ពិព័រណ៍​ផលិតផល និងសេវាសន្សំ និងការឆ្លើយសំណួរល្បងប្រាជ្ញាទាក់ទងនឹងការសន្សំ និងចាប់រង្វាន់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

សូមជម្រាបថា៖ កម្មវិធីទិវាសន្សំអាស៊ាន គឺ​ស្រប​តាម​កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូច​ជា​បង្កើននូវទម្លាប់សន្សំទៅដល់ប្រជាពលរដ្ឋ។ នៅ​ក្នុង​ប្រទេសកម្ពុជាវិញ គំនិតផ្តួចផ្តើមនេះ គឺឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលត្រូវបានបង្កើតឡើង​ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ ដោយប្រាកដថា ពលរដ្ឋកម្ពុជា​គ្រប់រូប​អាច​ចូលរួម និងទទួលបានអត្ថប្រយោជន៍​ពីភាពរីក​ចម្រើន​សេដ្ឋកិច្ចរបស់កម្ពុជា៕ ដោយ ញ៉ែម សុផល



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *