សហគ្រិន និងម្ចាស់អាជីវកម្មវ័យក្មេងគួរស្វែងយល់ពីគន្លឹះហិរញ្ញវត្ថុសំខាន់ៗចំនួន៥

ភ្នំពេញ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជារឿងសំខាន់សម្រាប់ជីវិតរបស់មនុស្សពេញវ័យគ្រប់រូប។ នៅពេលអ្នកគ្រប់គ្រងលុយមិនត្រឹមត្រូវ អ្នកនឹងប្រឈមមុខនឹងបន្ទុកបំណុលដ៏ធ្ងន់ ដោយគ្មានផែនការហិរញ្ញវត្ថុ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងភាពតានតឹងក្នុងជីវិតរបស់អ្នក។ ជំនាញគ្រប់គ្រងលុយបានល្អ និងជំនាញផ្នែកហិរញ្ញវត្ថុរឹងមាំ គឺជាកត្តាសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ។

សហគ្រិន និងម្ចាស់អាជីវកម្មត្រូវតែចាត់វិធានការបន្ថែម ក្នុងការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ព្រោះវាមិនត្រឹមតែត្រូវការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកក៏ត្រូវយល់ដឹងអំពីហិរញ្ញវត្ថុអាជីវកម្មផងដែរ។ នៅពេលអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកកំពុងស្ថិតក្នុងទីតាំងដ៏ល្អ ដើម្បីបង្កើតប្រាក់របស់អ្នកតាមរយៈក្រុមហ៊ុនរបស់អ្នក។ នៅពេលអ្នកបង្កើនប្រាក់ចំណេញនៅក្នុងអាជីវកម្មរបស់អ្នក នោះនឹងបង្កើតទុន និងទ្រព្យសម្បត្តិកាន់តែច្រើន។ ចូរគិតពីអាជីវកម្មរបស់អ្នក មិនត្រឹមតែជាអ្នកបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលអ្នកអាចបង្កើនផងដែរ។ នៅពេលអ្នកធ្វើឱ្យក្រុមហ៊ុនមានតម្លៃខ្ពស់ នោះអ្នកនឹងបង្កើតលុយច្រើនសម្រាប់ខ្លួនឯង ក្នុងនាមម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។

ខាងក្រោមនេះគឺជាគន្លឹះហិរញ្ញវត្ថុមួយចំនួនសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មវ័យក្មេង ៖

១. ពិនិត្យមើលផ្នត់គំនិតបង្កើតលុយរបស់អ្នក

របៀបដែលអ្នកគិតអំពីបង្កើតលុយ និងទំនាក់ទំនងរបស់អ្នកជាមួយលុយនឹងកំណត់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ ត្រូវប្រាកដថា អ្នកមិនត្រូវគិតពីបញ្ហា ដែលអាចរារាំងអ្នកពីការកសាងអាជីវកម្ម និងទទួលបានផលចំណេញច្រើននោះទេ ពោលគឺត្រូវមានផែនការអាជីវកម្មច្បាស់លាស់ និងការវាយតម្លៃហានិភ័យនៃអាជីវកម្មឱ្យបានជាប់លាប់។ ឧទាហរណ៍ ប្រសិនបើអ្នកជឿថា អ្នកមានគឺជាមនុស្សអាក្រក់ នោះអាចរារាំងអ្នកពីការបង្កើតលុយសម្រាប់ខ្លួនអ្នក។

២. លុបបំបាត់បំណុលអាជីវកម្ម និងបំណុលផ្ទាល់ខ្លួន

ការជំពាក់បំណុល​គឺធ្វើឱ្យមាន​ចំណាយ​ប្រាក់ច្រើន​លើ​ការ​ប្រាក់ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណុល​ផ្ទាល់ខ្លួន ឬ​អាជីវកម្ម សូម​កាត់បន្ថយ ឬផ្ចាច់​វាចោល។ នៅពេលដែលអ្នកមានបន្ទុកបំណុល អ្នកអាចជួបបញ្ហាលំហូរសាច់ប្រាក់ និងបញ្ហាក្ស័យធន។ ប្រសិនបើអ្នកកំពុងជំពាក់បំណុលគេ ត្រូវប្រាកដថា កុំចំណាយលើសខ្ទង់លើខ្លួនឯង ឬអាជីវកម្មរបស់អ្នក។ ចូរគណនាចំណាយ និងចំណូលឱ្យច្បាស់លាស់។

៣. បង្កើតផែនការហិរញ្ញវត្ថុ

ផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់អ្នកបង្ហាញអ្នកពីទីតាំង ឬស្ថានភាព ដែលអ្នកកំពុងស្ថិតនៅ និងព្យាករណ៍ពីគោលដៅហិរញ្ញវត្ថុ ដែលអាជីវកម្មរបស់អ្នកចង់បាន។ ជាឧទាហរណ៍ ឧបមាថា អ្នករកលុយបាន ២៥ ម៉ឺនដុល្លារពីអាជីវកម្មរបស់អ្នក ហើយចង់បង្កើន និងបង្កើតប្រាក់ចំណូលឱ្យបាន ១ លានដុល្លារ។ ក្នុងករណីនោះ ផែនការហិរញ្ញវត្ថុនឹងគូសផែនទីពីទីតាំង និងស្ថានភាព ដែលអ្នកនៅបច្ចុប្បន្ន និងអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នក។

៤. ត្រូវមានមូលនិធិក្នុងគ្រាអាសន្ន ឬទុកលុយសម្រាប់គ្រាបន្ទាន់ណាមួយ

មនុស្សគ្រប់រូបត្រូវការមូលនិធិសម្រាប់គ្រាអាសន្ន ក្នុងព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើង ដោយមិននឹកស្មានដល់ ដូចជាការចំណាយបន្ទាន់ឱ្យខានតែបាន ការធ្លាក់ចុះនៃសេដ្ឋកិច្ច ឬកង្វះសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នក។ ការត្រៀមខ្លួនឱ្យរួចរាល់នឹងកាត់បន្ថយភាពតានតឹង និងធ្វើឱ្យអ្នកមានអារម្មណ៍រឹងមាំក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក។

៥. កំណត់ការចំណាយរបស់អ្នក

មនុស្សគ្រប់រូបត្រូវរស់នៅតាមមធ្យោបាយ ឬកំណត់ការចំណាយរបស់ពួកគេ សូម្បីតែមហាសេដ្ឋីក៏ដោយ។ ការរស់នៅដោយកំណត់ការចំណាយរបស់អ្នក គឺត្រូវចំណាយប្រាក់តិចជាងអ្វីដែលអ្នកកំពុងរកបាន។ ការរស់នៅដោយមិនបានកំណត់ការចំណាយ មានន័យថា អ្នកកំពុងចំណាយប្រាក់ច្រើនជាងចំណូល ដែលអាចឱ្យអ្នកជាប់បំណុល។ ចំណុចសំខាន់គឺថា វាមិនមែនជាចំនួនប្រាក់ប៉ុន្មាន ដែលអ្នករកបាន ដែលធ្វើឱ្យអ្នកក្លាយជាអ្នកមាន តែគឺត្រូវគ្រប់គ្រងលុយរបស់អ្នកឱ្យបានច្បាស់លាស់។ អ្នកនឹងបង្កើនលុយបានច្រើន នៅពេលអ្នកប្រើជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ទាំងអាជីវកម្ម និងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *