អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ

ភ្នំពេញ ៖ បច្ចប្បន្ន ការទូទាត់សាច់ប្រាក់ភាគច្រើនត្រូវបានធ្វើឡើងតាមរយៈបច្ចេកវិទ្យាឌីជីថលស្ទើរតែទាំងស្រុងទៅហើយ ជាពិសេសនៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចមមាញឹក ដូចជាទីក្រុងភ្នំពេញជាដើម។ ប៉ុន្តែយ៉ាងណា ទន្ទឹមនឹងភាពងាយស្រួលនេះ ប្រជាជនក៏អាចប្រឈមមុខនឹងការលួចបន្លំប្រាក់ចេញពីគណនីហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។

ដូច្នេះ ដើម្បីបង្ការនូវករណីលួចបន្លំទាំងនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនីមួយៗ តែងមានកិច្ចការពារសុវត្ថិភាពយ៉ាងតឹងរឹងចំពោះអតិថិជនរបស់ខ្លួនតាមរយៈវិធីសាស្ត្រផ្សេងៗជាច្រើន។ បើទោះបីជាយ៉ាងនេះក្ដី អតិថិជនដែលជាអ្នកប្រើប្រាស់ក៏ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ។

លោក អ៊ាន់ ពលី ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យានៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ បានឱ្យដឹងថា វិធីមួយ​ដែល​អ្នកមានគណនីធនាគារចល័ត ( Mobile Banking) អាចយកទៅអនុវត្តបានគឺការបង្កើតលេខសម្ងាត់ដែលមានភាពរ៉ឹងមុំា។

បើតាមអ្នកជំនាញរូបនេះ លេខសម្ងាត់ដែលអាចចាត់ទុកថារឹងមុំា និងមានសុវត្ថិភាពខ្ពស់មានធាតុ​សំខាន់ៗ ៣ គឺ អក្សធំ លេខ និងសញ្ញា។

លោក អ៊ាន់ ពលី បានបន្តឱ្យដឹងថា៖

«លេខសម្ងាត់គណនីធនាគារ ដែលមានសុវត្ថិភាពគួរតែមានរួមបញ្ចូលទាំងលេខ អក្សធំ អក្សតូច និងសញ្ញា ដែលធ្វើឱ្យលេខនោះពិបាកទស្សន៍ទាយ»។

ក្រោយបានលេខសម្ងាត់គណនីដែលមានសុវត្ថិភាពហើយ អ្នកជំនាញរូបនេះក៏នៅតែលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ឧស្សាហ៍ផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានយ៉ាងហោចណាស់ ៣ ទៅ៦ខែម្ដង។ ក្រៅពីនោះ អ្នកជំនាញក៏មិនលើកទឹកចិត្តឱ្យប្រើប្រាស់លេខសម្ងាត់ដូចគ្នាសម្រាប់គណនីនៅធនាគារផ្សេងគ្នាដែរ ពោលគឺលេខសម្ងាត់មួយសម្រាប់តែធនាគារមួយប៉ុណ្ណោះ។

បន្ថែមពីលើនេះ លោកក៏បានក្រើនរំលឹកអំពីការប្រុងប្រយ័ត្ននៅពេលទូទាត់ដោយបិទបាំង កុំឱ្យអ្នកដទៃឃើញលេខសម្ងាត់គណនី។ ប្រសិនបើប្រជាជនដែលមានគណនីធនាគារគ្រប់រូបអាចអនុវត្តចំណុចទាំងនេះបាន ករណីបាត់បង់ប្រាក់ក៏នឹងមិនងាយកើតឡើងដូចគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។